ការពិតទាំង៧ដែលអ្នកអាចមិនដឹងពីស្នេហា

  • 2023-08-15 04:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ទាំងមនុស្សប្រុស និងមនុស្សស្រីត្រូវតែមានចំនួន testosterone មានកំណត់ដើម្បីទាក់ទាញភាគីម្ខាងទៀត។

២. នៅវគ្គដំបូងនៃស្នេហាផ្អែលល្ហែម មនុស្សត្រូវគេរកឃើញថាញៀនស្នេហា ដូចញៀន cocaine និង nicotine ផងដែរ។

៣. ស្នេហាអាចធ្វើឲ្យមនុស្សឆ្កួត។ ចំនួន serotonin ដែលកកើតកំឡុងពេលមានស្នេហា និងនឹកគិតពីភាគីម្ខាងទៀត អាចធ្វើឲ្យមនុស្សម្នាក់មានសតិអារម្មណ៍មិនប្រក្រតី។

៤. ការវង្វេងវង្វាន់ក្នុងស្នេហាគឺជាកត្តាចាំបាច់ក្នុងស្នេហា។ ប្រសិនបើមានមនុស្សនិយាយអាក្រក់ពីដៃគូរបស់អ្នក ហើយអ្នកមិនអើពើនោះ មិនមែនមានន័យថាអ្នកល្ងង់ឡើយ តែនោះគឺជាការដែលធ្វើឲ្យចំណងរបស់អ្នកមិនងាយបែកបាក់។

៥. ស្នេហារវាងបុគ្គល២នាក់ និងក្ដីស្រលាញ់របស់ឪពុកម្ដាយចំពោះកូន គឺមានណឺរ៉ូនដូចគ្នា។

៦. មនុស្សភាគច្រើន នឹងត្រូវបានទាក់ទាញដោយភាគីម្ខាងទៀតដែលមានរូបរាងដូច ឬស្រដៀងខ្លួន។

៧. អ្នកនឹងត្រូវទាក់ទាញ ប្រសិនបើភាគីម្ខាងទៀត មើលទៅស្រដៀង ឬមានក្លិនដូចឪពុកម្ដាយរបស់អ្នក៕

ប្រែសម្រួល៖ Caramel

ប្រភព៖ https://mindcare.vn/10-su-that-khoa-hoc-thu-vi-ve-tinh-yeu-ma-ban-chua-biet/

អត្ថបទ៖ Caramel

អត្ថបទពេញនិយម