មក​ដឹង​ពី​រស​និយមនៃការ​ផាត់​មុខ​ រវាង​នារី​អាស៊ី​ និង​​​ប្រទេស​ខាង​លិច (Western)

  • 2018-04-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទ្វីប​ខុស​គ្នា ​ទម្រង់​មុខ​ខុសគ្នា ការ​និយម​ផាត់​មុខ​ក៏​ខុស​គ្នា​ដែរ។ អីចឹង​កុំ​​បង្អង់​យូរ​​ទៀត​អី​ កញ្ញា នឹង​នាំ​​មិត្ត​នារី​ទៅ​មើល​ស្ទីល​ផាត់​មុខ​ខុស​គ្នា​ រវាង​​​អ្នក​នៅ​អាស៊ី​​ និង​លោក​ខាង​លិច​៖

១. ការ​​លាប​ម្សៅ​ទ្រនាប់

ប្រទេស​ខាងលិច ៖ ចូល​ចិត្ត​​ប្រើ​ម្សៅ​ទ្រនាប់​​ឲ្យ​ត្រូវ​នឹង​ពណ៌​ស្បែក​មុខ​ ឬ​មួយ​​ក្រមៅ​ជាង ​មើល​ទៅ​ម៉ត់​ហើយ​​ស្ងួត។

អាស៊ី ៖ ចូល​ចិត្ត​​ប្រើ​ម្សៅ​ទ្រនាប់​​ មើល​ទៅ​ស​ភ្លឺ​រលោង​​ចែង​ចាំង។

២. ការ​វ៉ៃ​ស្រមោល (Contour)

ប្រទេស​ខាងលិច ៖ ដាក់​ពណ៌​ក្រមៅ​ខ្លាំង នៅ​ត្រង់​​ខ្ទង់​ច្រមុះ កៀន​ថ្ងាស ក្រោម​ថ្គាម​ និង​ឆ្អឹង​ថ្ពាល់​ទាំង​សង​ខាង ឲ្យ​ឃើញ​មុខ​រាង​ជ្រុង។

អាស៊ី ៖ ដាក់​ពណ៌​ក្រមៅ​​ល្មម នៅ​ត្រង់​​ខ្ទង់​ច្រមុះ និង​ក្រោម​ថ្គាម​ ឲ្យ​​មើល​ទៅ​ឃើញ​មុខ​វី។

៣. ការ​គូរចញ្ចើម

ប្រទេស​ខាងលិច ៖ ដិត​វែង​ហើយ​កោង ទាក់​ទាញ។

អាស៊ី ៖ ពណ៌​ស្រាល​បែប​ធម្មជាតិ ហើយ​​រាង​ត្រង់​ស្មើ។​

៤. ​ភ្នែក

ប្រទេស​ខាងលិច ៖ ចូល​ចិត្ត​លាប​ត្របក​ភ្នែក​​ពណ៌​ដិតៗ​ ដូច​ជា​ពណ៌​សូកូឡា​ជាដើម ហើយ​គូរត្រេ​ភ្នែក​​​ វែង​ហើយ​ស្រួច​លើស​ទម្រង់​ភ្នែក និង​លាប​​​ម៉ាស្ការ៉ា​ក្រាស់ៗ នៅ​លើ​រោម​ភ្នែក។

អាស៊ី ៖ ចូល​ចិត្ត​លាប​ត្របក​ភ្នែក​​ពណ៌​ស៊ី​ជម្ពូ​ឬ​ទឹក​ក្រូច​ស្តើង ​ភ្លឺ​ភ្លេក​ ហើយ​គូស​ត្រេ​ភ្នែក​ដោយ​ជក់​ឲ្យ​ស្មើ​ត្រឹម​ភ្នែក និង​លាម​ម៉ាស្ការ៉ា​តិចៗ​នៅ​លើ​រោម​ភ្នែក។​​​

៥. ការ​ផាត់​ថ្ពាល់

​ប្រទេស​ខាងលិច ៖ ផាត់​​ពណ៌​មិន​ឲ្យ​លេច​ជាង​ពណ៌​​ម្សៅ​ទ្រនាប់ ជាមួយ​នឹង​ហាយ​ឡាយ ប៉ុន្តែ​ឲ្យ​លេច​ចេញ​ឆ្អឹង​ថ្ពាល់​បែប​ស៊ិចស៊ី។

អាស៊ី ៖ ផាត់​​ពណ៌​ស៊ី​ជម្ពូ​ឲ្យ​សព្វ​​ថ្ពាស់ មើល​លេច​ហើយ​ Cute។

៦. ក្រេម​លាប​មាត់

​ប្រទេស​ខាងលិច ៖ ពណ៌​សាច់ ឬ​ក្រហម​ដិត ហើយ​ស្ងួត (Matte) ។

អាស៊ី ៖ ពណ៌​​​​ទឹកក្រូច ចុង​ឈូក ហើយ​រលើបៗ​តិចៗ ។

ចំណែក​អ្នក​ទាំង​អស់​គ្នា​វិញ​ ចូល​ចិត្ត​ការ Make Up បែប​ណា​​ដែរ?

ចុចអាន៖រៀន​​តែ​ ៦ជំហាន​​​ក្នុង​ការ​ Make-up​នេះ​​ ធានា​ជួយ​ឲ្យ​ផ្ទៃមុខអ្នក​ស្អាត​ដូច​នារី​កូរ៉េ

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម
អត្ថបទថ្មី