ឪពុក Fan Bingbing ត្រូវ​គេ​សង្ស័យ​កែ​សម្ផស្ស​ព្រោះ​ក្មេង​ពេក ទោះ​អាយុ​ជិត​...

  • 2017-12-23 21:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​លាន់​មាត់​ថា ឪពុក​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing ប្រាកដ​ជា​បាន​ឆ្លង​មុខ​កាំបិត​ហើយ​ទើប​មើល​ទៅ​ក្មេង​បែប​នេះ។

កាល​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​កន្លង​ទៅ​នេះ តារា​សម្ដែង​ជួរ​មុខ​ចិន Fan Bingbing បាន​ចែក​រំលែក​កម្រង​រូបភាព​របស់​ខ្លួន និង​ឪពុក​ច្រៀង​រួម​គ្នា​ក្នុង​កម្មវិធី​សប្បុរសធម៍​មួយ។ ឈេ​ក្បែ​កូន​ស្រី លោក Fan Tao មើល​ទៅ​សង្ហារ​មិន​ខុស​ពី​តារា​សម្ដែង​នោះ​ឡើយ។

Fan Bing Bing និងឪពុក

មនុស្ស​ជា​ច្រើន​បាន​សរសើរ​ថា ពុក​របស់​សិល្បការិនី​ល្បី​ឈ្មោះ​ពិត​ជា​ក្មេង​ជាង​វ័យ​ទោះ​បី​ជា​មាន​អាយុ​៦៦​ឆ្នាំ​ហើយ​ក៏​ដោយ។ យ៉ាងណាក៏ដោយ ក៏​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​មិន​តិច​ដែរ ដែល​សន្និម៉ត់​ច្បាស់​ដូច​ថ្ងៃ​ថា លោក Tao ពិត​ជា​បាន​កែ​មុខ​ហើយ ព្រោះ​មើល​ទៅ​ប្លែក និង​ក្មេង​យ៉ាង​នេះ​នោះ។ ទោះ​បី​ជា​ត្រូវ​គេ​សង្ស័យ​យ៉ាង​ណា​ក៏ដោយ ក៏​តួ​រឿង "មហិច្ចតា​អ៊ូម៉ីនាង" សរសេរ​ថា​លើ​បណ្ដាញ​សង្គម​ថា៖ "នេះ​គឺ​ជា​លោក​ឪពុក​របស់​ខ្ញុំ"៕

ចុចអាន៖ប្រើ GPS តារា​ចម្រៀង​ចិន​ត្រូវ​ប្ដី​ចាប់​បាន​នាំ​ប្រុស​ចូល​សណ្ឋាគារ

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី