ប្រពន្ធនឹងសប្បាយចិត្ត ឲ្យតែប្ដីសុខចិត្តធ្វើរឿង ៣ យ៉ាងនេះរហូត
- 2017-12-24 20:55:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធនឹងសប្បាយចិត្ត ឲ្យតែប្ដីសុខចិត្តធ្វើរឿង ៣ យ៉ាងនេះរហូត
ស្រលាញ់គ្នារហូតដល់ថ្ងៃរៀបការគឺអាចបញ្ជាក់បានថាពួកគេពិតជាស្មោះស្ម័គ្រខ្លាំងហើយ។ ប៉ុន្តែគូស្នេហ៍ភាគច្រើននៅពេលណាបានគ្នាជាប្ដីប្រពន្ធយូរឆ្នាំបន្តិច ប្រាកដជារឿងមិនល្អកើតឡើងមិនខាន។
ជាក់ស្ដែងដូចជាប្ដីមានស្រី លែងខ្វល់ជាមួយប្រពន្ធ ប្ដីមិនអាចផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធបានដូចគ្នាដើម និងបញ្ហាផ្សេងៗទៀតជាច្រើន? បើអីចឹងមែន តើមានវិធីសាស្ត្រអ្វីទៅ ដើម្បីឱ្យប្ដីអាចរក្សានិងធ្វើឱ្យប្រពន្ធនៅតែសប្បាយចិត្តដូចកាលគ្រាដំបូងបាន? ខាងក្រោមនេះជារឿង៣យ៉ាងអាចធ្វើឱ្យប្រពន្ធសប្បាយចិត្តរហូតបាន៖
១. ត្រូវតែប្រើពេលនៅជាមួយប្រពន្ធឱ្យបានច្រើន
ពេលដែលបាននៅជាមួយគ្នាបានច្រើន អាចធ្វើឱ្យភាគីខាងប្រពន្ធស្ងប់ចិត្ ហើយវាជាក្ដីសុខមួយក្នុងគ្រួសារ។ មិនចាំតែនៅ ២៤ ម៉ោងក្នុង ១ថ្ងៃទេ អ្វីដែលសំខាន់សុំតែពេលណាដែលទំនេរពីការងារជាពិសេសពេលយប់នេះ បាននៅជុំគ្រួសារទៅគឺគ្រប់គ្រាន់ហើយ កុំឡើយតែឆ្លៀតចូលខារ៉ាអូខេ។
**២. សម្ដីផ្អែមល្ហែម**
មនុស្សទោះជាមានវ័យណាក៏ដោយ ក៏ត្រូវការពាក្យសម្ដីផ្អែមល្ហែមដែរ។ ស្វាមីដែលដីចេះនិយាយផ្អែមតែពេលរៀបការ ឬស្រលាញ់គ្នាដំបូងនោះ វាមិនគ្រប់គ្រាន់សម្រាប់ប្រពន្ធនោះទេ តែគួរនិយាយពាក្យនេះរាល់ថ្ងៃ។ បើអាចនិយាយពាក្យថា «បងស្រលាញ់អូន ដល់ចាស់» នោះភរិយានឹងសប្បាយចិត្តរហូត។
៣. ការដោយតម្លៃគ្នាទៅវិញទៅមក
ការគោរពសិទ្ធគ្នា ការឱ្យតម្លៃគ្នាទៅវិញទៅមក គឺពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតប្ដីប្រពន្ធ។ ប្រពន្ធតែងតែគោរពប្ដី ប៉ុន្តែភាគច្រើនមានតែប្ដីទេដែលមិនសួវគោរពសិទ្ធប្រពន្ធ។ អីចឹងបើប្ដីផ្ដល់តម្លៃដល់ប្រពន្ធនោះ ច្បាស់ណាស់ថាគ្រួសារនឹងជួបតែសុភមង្គល និងភាពសប្បាយរីករាយរហូត៕
ទស្សនាវីដេអូខាងក្រោម