៤ របៀបតុបតែងបន្ទប់គេង ធ្វើឲ្យស្វាមីអ្នកមិននឹកនារកស្រីខាងក្រៅ
- 2017-12-29 20:17:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ របៀបតុបតែងបន្ទប់គេង ធ្វើឲ្យស្វាមីអ្នកមិននឹកនារកស្រីខាងក្រៅ
ស្រីៗយើងដឹងទេ ថាហេតុអ្វីបានជាប្ដីរបស់អ្នកចេះតែចង់ទៅរកបង្អែមខាងក្រៅ បើទោះជាដឹងហើយថាវាមិនល្អនោះ។ រឿងនេះត្រូវបានគេរកឃើញហើយថា មកពីស្រីៗយើង ដែលមិនចេះតុបតែងកន្លែងគេងរបស់ខ្លួនឲ្យមានភាពទាក់ទាញចិត្តប្ដី ហើយឲ្យឡូយជាងរបស់ខាងក្រៅនោះទៀត។
តើការតុបតែងនោះមានអ្វីខ្លះទៅ? ស្រួលណាស់ ទៅរៀនធ្វើជាមួយ កញ្ញា ទាំងអស់គ្នាដឹងថាធ្វើអីចឹងហើយ ប្ដីយើងមិនហ៊ានទៅរកក្រៅទេ ព្រោះរបស់ក្នុងផ្ទះល្អដែរហ្នឹង៖
១.បន្ទប់គេងត្រូវតែលេងពណ៌បន្តិច តែមិនត្រូវខ្លាំងពេកទេ
បើកន្លែងគេងរបស់អ្នកពណ៌សស្លែត អីចឹងធ្វើឲ្យប្ដីគ្មានអារម្មណ៍ស្អីទេ និយាយរួមទៅវាធម្មតាពេក។ អីចឹងហើយ យើងត្រូវតែចេះលាបពណ៌ខ្លះ ដោយត្រូវប្ដូរទាំងកម្រាល ខ្នើយ របស់ប្រើប្រាស់ផ្សេងទៀត ទៅតាមពណ៌ដែលប្ដីយើងចូលចិត្ត។
២.ហាមដាច់ខាតក្នុងបន្ទប់កុំដាក់ទូរទស្សន៍ឲ្យសោះ
បើអ្នកគិតថាអ្នកចាស់ហើយ លែងគិតរឿងលើគ្រែអ្វីទៀតហើយ នោះដាក់ទូរទស្សន៍ទុកមើលរឿងភាគទៅ ប៉ុន្តែបើនៅចង់នៅឡើយ សូមហាមដាច់ខាតកុំដាក់ទូរទស្សន៍ឱ្យសោះ។ ព្រោះបើដាក់វាហើយ របស់នេះអាចកាត់បន្ថយភាពសិចស៊ីនិងចំណង់ផ្លូវភេទរបស់ប្ដីយើងបាន។
**៣.កុំដាក់ទូរទស្សន៍ តែត្រូវមានភ្លេងកំដរ**
សូមកុំយល់ច្រឡំណា មនុស្សប្រុសទោះជាចាស់ដល់កម្រិតណាក៏ដោយ ក៏ចូលចិត្តស៊ីអារម្មណ៍ទៅតាមភ្លេងដែរ។ ដូច្នេះហើយ បើបានភ្លេងកំដរពេលអ្នកកំពុងប្រតិបត្តិការថែមទៀតនោះ ពិតជាញាក់សាច់ជាមិនខាន។ ដូច្នេះកុំចោលភ្លេងក្នុងបន្ទប់គេងឱ្យសោះ បើមានឧបករណ៍ចាស់ៗសម្រាប់ចាក់ទៀតកាន់តែអែម។
៤.កញ្ចក់
កញ្ចក់នេះក៏ល្អដែរក្នុងបន្ទប់ ព្រោះដូចដែលប្រិយមិត្តឃើញស្រាប់ហើយនៅតាមសណ្ឋាគារបច្ចុប្បន្ននេះជញ្ជាំងភាគច្រើនគេដាក់កញ្ចក់ដើម្បីអ្នកចូលលេងអាចមើលសកម្មភាពរបស់ខ្លួនគេបាន។ ដូច្នេះហើយប្ដីយើងក៏ដូចគ្នា ពេលខ្លះក៏គាត់ចង់ដឹងពីក្បាច់របស់ខ្លួនឯងខ្លះដែរណា...៕