ប្ដីប្រពន្ធរៀបការរួចថ្មីថ្មោងគួរធ្វើរឿង ៥ យ៉ាងនេះជាមួយគ្នា
- 2018-01-15 00:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធរៀបការរួចថ្មីថ្មោងគួរធ្វើរឿង ៥ យ៉ាងនេះជាមួយគ្នា
ចង់យល់ចិត្តគ្នាកាន់តែខ្លាំងឡើងៗ ប្ដីប្រពន្ធដែលទើបរៀបការរួចថ្មីថ្មោងគួរតែធ្វើរឿងមួយចំនួននេះទាំងអស់គ្នា ដើម្បីការរស់នៅទៅថ្ងៃក្រោយកាន់តែមានភាពស៊ីចង្វាក់។
១.ទៅក្រេបទឹកឃ្មុំ
ការចេញទៅ Honeymoon តែពីរនាក់ ធ្វើឲ្យគូស្នេហ៍ថ្មីថ្មោងមានភាពស្និទ្ធស្នាលគ្នា និងមានពេលវេលាសប្បាយផ្ទាល់ខ្លួន។ ជាពិសេសបានស្វែងយល់ពីគ្នាទៅវិញទៅមកច្រើនជាងពេលណាៗទាំងអស់។
**២.ចម្អិនអាហារជាមួយគ្នា**
ចាប់ផ្ដើមជីវិតគូថ្មីថ្មោងពីការសាងភាពផ្អែមល្ហែម ដោយជួយគ្នារៀបចំអាហារពេលល្ងាចរឹតតែធ្វើឲ្យអ្នកទាំងពីរស្រលាញ់គ្នាលើសមុន។ បើចង់ឲ្យចំណងស្នេហ៍មួយនេះរឹងមាំយូរអង្វែង ចូលធ្វើបែបនេះរហូត។
៣.នាំគ្នាលេងកីឡា
ដើម្បីចង់បានភាពស្និទ្ធស្នាលខ្លាំងឡើងជាមួយគ្រួសារតូចមួយនេះ អ្នកទាំងពីរគួរតែបបួលគ្នាលេងកីឡាដូចជា វាយសី ឬក៏ហាត់ប្រាណដើម្បីសុខភាព។
៤.រៀបគម្រោងការជីវិតបន្ត
ក្រោយអាហារពេលល្ងាចរួច អ្នកទាំងពីរគួរតែអង្គុយពិភាក្សាគ្នាពីផែនការជីវិតបន្តបន្ទាប់ដូចជាគម្រោងការងារ ទិញផ្ទះ ទិញឡាន ឬយកកូនប៉ុន្មាននាក់ជាដើម។ កាយវិការបែបនេះនឹងធ្វើឲ្យអ្នកអាចស្វែងយល់ និងដឹងពីគ្នាកាន់តែខ្លាំងឡើង។
៥.នាំគ្នាដើរផ្សារ
ក្រោយពេលរៀបការរួច ប្ដីប្រពន្ធគួរតែនាំគ្នាដើរផ្សារដើម្បីបានទិញសម្ភារៈខ្លះៗទុកសម្រាប់ប្រើប្រាស់ និងអាចមានពេលសម្រាកលំហែកាយផងដែរ៕
ទស្សនាវីដេអូខាងក្រោម