ក្រោយវះកាត់កែសម្ផស្សរួច ធ្វើឲ្យនារីកូរ៉េទាំងនេះដូចកើតម្ដងទៀត
- 2018-01-16 00:18:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយវះកាត់កែសម្ផស្សរួច ធ្វើឲ្យនារីកូរ៉េទាំងនេះដូចកើតម្ដងទៀត
Let Me In គឺជាកម្មវិធីដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានបេក្ខនារីចូលរួម និងបានឆ្លងកាត់មុខកាំបិត ដើម្បីផ្លាស់ប្ដូរជីវិតដែលមិនគួរឲ្យជឿ។ ជីវិតស្ត្រីជនជាតិកូរ៉េទាំង ៩ រូបខាងក្រោមបានកែប្រែទាំងស្រុង បន្ទាប់ពីវះកាត់កែសម្ផស្សតាមរយៈកម្មវិធី Let Me In រួច៖
១.Pyo Ga Hee
Ga Hee ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន "Retinoblastoma" ដែលជាប្រភេទជំងឺមហារីកដ៏កម្រដែលលូតលាស់យ៉ាងឆាប់រហ័សពីកោសិកា តាំងពីមិនទាន់ពេញវ័យធ្វើឲ្យនាងជិតភ្នែកម្ខាង។ នាងត្រូវឆ្លងកាត់ការព្យាបាលដោយប្រើគីមីដ៏ច្រើន ដែលប៉ះពាល់ដល់ការលូតលាស់នៃស្បែកលើផ្ទៃមុខរបស់នាង។
២.Choi Sun Mi
នាង Choi Sun Mi បានជួបឧបទ្ទវហេតុដ៏សោកសៅ នៅពេលនាងរៀនថ្នាក់មត្តេយ្យ ខណៈពេលដែលនាងបានចេញពីសាលាត្រឡប់ទៅផ្ទះវិញ។ ស្បែករបស់នាងត្រូវបានបំផ្លាញហើយពេលជាសះស្បើយនៅបន្សល់ស្លាកស្នាមដូចក្នុងរូប។ តែក្រោយពេលវះកាត់ មុខមាត់នាងត្រូវបានផ្លាស់ប្ដូរទាំងស្រុង។
៣.Jang Ye Seul
ពេលបង្ហាញខ្លួននៅលើឆាកនាងមានបំណងចង់វះកាត់បន្ថយទំហំសុដន់ ព្រោះសុដន់នាងមានសភាពធំ និងយារធ្លាក់។
៤.Han Sul Hee
Sul Hee គឺជាតារាចម្រៀងដ៏អស្ចារ្យម្នាក់ ហើយនាងមានសុបិនចង់ក្លាយជាក្លាយជាតន្ត្រីករ និងតារាសម្ដែងម្នាក់។ នាងបានសារភាពថានាងបានសម្រេចជ្រើសរើសផ្លូវវះកាត់កែសម្ផស្ស ដោយមិនខ្លាចប៉ះពាល់ដល់សំឡេង ដើម្បីសម្រេចក្ដីប្រាថ្នា។
៥.Lee Ji Won
បន្ទាប់ពីបានផ្ដល់កំណើតដល់កូនរបស់នាងនៅពេលមានអាយុ ១៨ ឆ្នាំ Ji Wonមានជំងឺមួយដែលគេហៅថា រោគមហារីកដែលធ្វើឲ្យសុដន់របស់នាងចាប់ផ្ដើមរលួយ។ ស្ថានភាពនេះមិនត្រឹមតែធ្វើឲ្យនាងឈឺចាប់កាយប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអ្នកម្ដាយវ័យក្មេងរូបនោះ ធ្លាប់ក្នុងសភាពជំងឺបាក់ទឹកចិត្ត។
៦.Shim Yu Ra
Shim Yu Ra ត្រូវបានគេចំអកឲ្យនាង ដោយសារតែថ្គាមធំ និងមុខបាក់រហូតមានគេហៅឈ្មោះនាងយ៉ាងអាក្រក់ស្ដាប់ថា "Ugly Korean" ។
៧.Kim Eun Ae
Kim Eun Ae ត្អូញត្អែរពីអារម្មណ៍មិនល្អ ព្រោះជាភរិយា និងម្ដាយដែលមិនស្រស់ស្អាត ហើយនាងក៏ពិបាកនិយាយ និងទំពាដោយសារតែថ្គាមរបស់នាង។ បន្ទាប់ពីវះកាត់នាងបាននិយាយថា ជីវិតដូចកើតម្ដងទៀត ក្នុងនាមជាភរិយាដ៏ស្រស់ស្អាត និងម្ដាយដ៏មានទំនុកចិត្ត។
៨.Park Dong Hee
នាងត្រូវបានគេដាក់រហស្សនាមថា "The Goliath" ដោយសារតែនាងមានមាឌធំជាងស្ត្រីជនជាតិកូរ៉េដទៃ។ មនុស្សមួយចំនួនបានប្រាប់នាងថានាងមើលទៅដូចជាកីឡាករបាល់ទាត់ Ronaldino ។
៩.Choi Ji Hae
ថ្គាមរបស់ Ji Hae រីកធំ និងវែងជាម្ខាងដែលមើលទៅមុខនាងវៀច។ ព្រោះតែស្ថានភាពបែបនេះទើបបណ្ដាលឲ្យនាងឈឺចាប់ក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសនៅពេលទំពាអាហារ។ ទោះជាមុខមាត់មិនស្អាតតែនាងមិនអាចសូម្បីសុបិនពីវះកាត់កែសម្ផស្ស ដោយសារស្ថានភាពហិរញ្ញវត្ថុដ៏របស់នាងនិងម្ដាយ៕
ចុចអាន៖ចង់វះកាត់ថ្គាមឲ្យចេញមុខ Vនៅកូរ៉េ ត្រូវចំណាយអស់ប៉ុន្មាន ហើយមានដំណើរការអ្វីខ្លះ?