៥ ជំហានសម្រាប់អ្នករៀបការរួចថ្មីថ្មោង ហើយចង់រកកន្លែងក្រេបឃ្មុំ
- 2018-01-17 19:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ជំហានសម្រាប់អ្នករៀបការរួចថ្មីថ្មោង ហើយចង់រកកន្លែងក្រេបឃ្មុំ
ទើបរៀបមង្គលការរួចថ្មីថ្មោង ហើយចង់ទៅក្រេបទឹកឃ្មុំ តែមិនដឹងធ្វើរបៀបណាមែនទេ? ប្រសិនបើមានគម្រោងដូច្នេះមែន អ្នកត្រូវចេះជ្រើសរើសកន្លែងឲ្យបានល្អជាមុនសិន។ កញ្ញា នឹងបង្ហញពីវិធីជ្រើសរើសកន្លែងក្រេបទឹកឃ្មុំដ៏ល្អសក្ដិសមបំផុត និងចំណាយអស់តិច៖
១. ថវិកា
ការចំណាយក្លាយជាកត្តាដ៏ធំមួយនៅក្នុងការសម្រេចចិត្តថាត្រូវជ្រើសរើសកន្លែងណាដែលសក្ដិសម។ ប្រសិនបើអ្នកមានប្រាក់មធ្យមអាចជ្រើសរើសកន្លែងក្រេបទឹកឃ្មុំនានានៅក្នុងស្រុក តែបើមានលុយច្រើនគួរសមដែរ អាចពិចារណាទៅបរទេសដើម្បីផ្លាស់ប្ដូរបរិយាកាសខ្លះក៏ល្អ។
២. កំណត់គោលដៅដើរកម្សាន្ត
វាសំខាន់បំផុតសម្រាប់អ្នកដែលមានបំណងចង់ទៅកម្សាន្តនៅឯបរទេស។ កំណត់គោលដៅប្រទេសដែលត្រូវទៅគឺមិនទាន់គ្រប់គ្រាន់ទេ អ្នកក៏ត្រូវដឹងពីកន្លែងដែលត្រូវកម្សាន្តក្នុងប្រទេសនោះដែល។
៣. កន្លែងស្នាក់នៅ
សណ្ឋាគារគឺជាកន្លែងដ៏ល្អបំផុត ប៉ុន្តែអាចនឹងមានតម្លៃថ្លៃ។ ដូចនេះប្រសិនបើអ្នកមានគម្រោងថាទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសគួរតែទិញជាកញ្ចប់សេវាកម្មដែលរួមមានទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារជាដើម។
៤. បន្ទប់គេង
នៅពេលកក់សណ្ឋាគារត្រូវប្រាប់គេថាអ្នកទៅក្រេបទឹកឃ្មុំ បើប្រាប់គេបែបនេះគេនឹងរៀបចំបន្ទប់ ឲ្យមានភាពប្លែកពីធម្មតា និងរៀបចំអាហារពេលយប់ដ៏រ៉ូមែនទិកដើម្បីធ្វើឲ្យការក្រេបទឹកឃ្មុំរាត្រីនោះកាន់តែផ្អែមល្ហែម មិនអាចបំភ្លេចបាន៕
ទស្សនាវីដេេអូខាងក្រោម