គន្លឹះសំខាន់ៗ ដើម្បីឲ្យរៀបការរួចសល់លុយ ហើយមានរបររកស៊ីទៀត
- 2018-01-22 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗ ដើម្បីឲ្យរៀបការរួចសល់លុយ ហើយមានរបររកស៊ីទៀត
ក្រោយរៀបការរួច ស្វាមីភរិយាមិនមែនចង់បានតែលុយសល់ពីចំណងដៃប៉ុណ្ណោះទេ ពួកគេត្រូវការរៀបចំផែនការបន្ថែមដើម្បីពង្រីកទុន ក៏ដូចជាបង្កើតរបររកស៊ីផ្សេងៗផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនដែលគួរដឹង៖
១. កំណត់ពីលក្ខណៈសម្បត្តិដៃគូជីវិតដែលចង់បាន
មុនសម្រេចជ្រើសរើសនរណាម្នាក់ជាដៃគូជីវិត ត្រូវសួរខ្លួនឯងជាមុនសិនថា ចង់បានស្វាមី ឬភរិយាដែលមានលក្ខណៈសម្បត្តិប្រភេទណា ព្រោះមានតែដៃគូជីវិតរបស់យើងទេ ដែលអាចរួមចំណែកផ្សាភ្ជាប់គោលដៅជោគជ័យនាពេលអនាគតជាមួយគ្នាបាន។
**២. ដឹងពីខ្លួនឯងច្បាស់**
ចំណុចដែលសំខាន់មួយទៀតនោះគឺត្រូវសួរខ្លួនឯងថា តើដៃគូជីវិតដែលសម្រេចចិត្តជ្រើសរើសនោះ មានអ្វីដែលខ្លួនចង់បានហើយឬនៅ? កាលណាគូស្វាមីភរិយា មានលក្ខណៈសម្បត្តិស្របគ្នាហើយ នោះទើបជំរុញឱ្យមានការអភិវឌ្ឍ និងភាពរីកចម្រើនទៅថ្ងៃមុខ។
៣. ចំណាយពេលដើម្បីពិភាក្សាក្រោយរៀបការហើយ
ត្រូវពិភាក្សាគ្នាក្រោយរៀបការពីរនាក់ប្ដីប្រពន្ធថា តើគួរធ្វើការរយៈពេលប៉ុន្មានដើម្បីមានអ្វីដែលជារបស់ខ្លួនឯង។ ពេលដែលកំពុងធ្វើការត្រូវចាប់ផ្ដើមកំណត់ពីគោលដៅឱ្យហើយ បូករួមទាំងការអភិវឌ្ឍសមត្ថភាពកំឡុងពេលធ្វើការ មិនតែប៉ុណ្ណោះក៏ត្រូវគិតពីការរាប់អានមិត្តភក្ដិដែលជាអ្នករកស៊ី ការអានសៀវភៅមុខជំនួញផ្សេងៗ ឬចូលរួមកម្មវិធីនានាពីរនាក់ប្ដីប្រពន្ធដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងសិក្សាពីអ្នកជោគជ័យផងដែរ។
៤. ត្រៀមខ្លួនមុនចេញរកស៊ី
មកដល់ចំណុចដែលពីរនាក់ប្តីប្រពន្ធមានសមត្ថភាពរៀងខ្លួនហើយ ត្រូវសួរខ្លួនឯងបន្តទៀតថាគួរហ៊ានប្រថុយនៅក្នុងការរកស៊ីហើយឬនៅ? សម្រាប់ប្តីប្រពន្ធដែលមានបទពិសោធន៍ចេញរកស៊ីមួយចំនួនបានលើកឡើងថា ភាគីដែលមានប្រាក់ខែតិច ត្រូវចេញមុនដើម្បីគ្រប់គ្រងអាជីវកម្ម ហើយអ្នកប្រាក់ខែច្រើន គួរនៅធ្វើការ រួចហើយជួយនៅគាំទ្រពីក្រោយខ្នង។ ព្រោះថា ប្រសិនបើអាជីវកម្មមានបញ្ហាអ្នកប្រាក់ខែច្រើននៅតែអាចរកប្រាក់ចំណូលដើម្បីទប់ទល់ជីវភាពបាន៕
ទស្សនាវីដេអូខាងក្រោម