មកការកូនថៅកែម្ដង កាតុ និង សាសា ចំណាយប្រាក់ផាត់មុខអស់តិចមែនទែន!
- 2018-05-10 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកការកូនថៅកែម្ដង កាតុ និង សាសា ចំណាយប្រាក់ផាត់មុខអស់តិចមែនទែន!
កម្មវិធីមង្គលការកូនស្រីឯកឧត្ដម វ៉ា សុធា ម្ចាស់ផលិតកម្មថោន មានការអញ្ជើញចូលរួមពីភ្ញៀវយ៉ាងច្រើនកុះករ ក្នុងនោះមានវត្តមានថ្នាក់ដឹកនាំធំៗ និងតារាចម្រៀងប្រចាំផលិតកម្មផងដែរ។
នៅក្នុងនោះដែរ តារាកំប្លែងស្រីល្បីអ្នកនាង កាតុ បានតុបតែងខ្លួនស្អាតឡើងខ្ញង់ ហើយបណ្ដើរស្វាមីចូលរួមកម្មវិធីទៀតផង។ នាងបានផ្ដល់បទសម្ភាសន៍ជាមួយ **កញ្ញា** ទាក់ទងនឹងការចំណាយលើការតុបតែងខ្លួនល្ងាចម្សិលមិញនេះថា ចំណាយលើការធ្វើសក់ប៉ុណ្ណោះ ចំណែកការផាត់មុខ គឺនាងផាត់ខ្លួនឯង។ អ្នកម្ដាយកូនមួយបានបញ្ជាក់ទៀតថា "ជាទូទៅការផាត់មុខធ្វើសក់គឺចន្លោះពី ២០ ទៅ ២៥ ដុល្លារ ហើយដោយសារតែបងជាតួស្រាប់ ដូច្នេះខាងហាងគេបញ្ចុះតម្លៃឲ្យ ៥០% ហើយបើធ្វើតែសក់អត់ផាត់មុខទៀតកាន់តែអស់តិចជាងមុន"។
កម្មវិធីល្ងាចមិញនេះ ក៏ឃើញមានវត្តមាន ម្ចាស់បទ "បោកខោអាវនឹកស្នេហ៍" កញ្ញា សាសា ចូលរួមដែរ ក្រោយបាត់មុខពីសិល្បៈមួយរយៈ ដោយសំងំកើបលុយពីជំនួញផ្ទាល់ខ្លួន។ តារាចម្រៀងសាច់សខ្ចី បានឲ្យដឹងថា នាងមិនចំណាយលើការផាត់មុខធ្វើសក់នោះទេ មកញ៉ាំការមួយរោងនេះ គឺធ្វើដោយខ្លួនឯងតែម្ដង ព្រោះលឿនហើយរហ័សជាងដោយពុំចាំបាច់ចូលហាងនាំតែចាំ៕
ចុចអាន៖ដល់ថ្ងៃចូលរោងការ ទើបដឹងថាកូនស្រីម្ចាស់ផលិតកម្មថោនស្អាតយ៉ាងនេះ