ឃើញស្អាតៗចឹង តែតាមពិតតារាស្រីទាំ ៧ រូបនេះ កែសម្ផស្សមិនចេះតិចដង
- 2018-05-28 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញស្អាតៗចឹង តែតាមពិតតារាស្រីទាំ ៧ រូបនេះ កែសម្ផស្សមិនចេះតិចដង
តារាទាំងអស់មិនប្រាកដថា ស្អាតតាំងពីកំណើតឡើយ អ្នកខ្លះត្រូវពឹងផ្អែកលើការកែកុន ដើម្បីឲ្យមានភាពស្រស់ស្អាតឡើង។ ក្នុងនោះតារាកូរ៉េដែលល្បីមានសម្រស់ដូចទេពអប្សរទាំងនេះ ធ្លាប់ឆ្លងកាត់ការវះកាត់មុខមាត់ច្រើនដងណាស់៖
១.Lee Da Hae
រូបថតតារាសម្ដែងដ៏ល្បី Lee Da Hae កាលពីតូច និងបច្ចុប្បន្នពិតជាខុសគ្នាទាំងស្រុង ដែលធ្វើឲ្យអ្នកគាំទ្រគិតថានាងប្រាកដជាបានកែកុន។ រហូតមកដល់ឆ្នាំ ២០១៣ តួឯកស្រីក្នុងរឿង “My Girl” បានទទួលស្គាល់ជាផ្លូវការថា នាងពិតជាពឹងផ្អែកលើការវះកាត់កែសម្ផស្ស ដើម្បីឲ្យមុខមាត់ស្រស់ស្អាតឡើងៗ។
២.Park Min Young
Park Min Young គឺជាមោទនភាពនៃឧស្សាហកម្មកែសម្ផស្សកូរ៉េខាងត្បូង។ ព្រោះពីមុនតួឯកស្រីក្នុងរឿង "Queen for Seven Days” មានមុខមាត់ធម្មតាជាមួយនឹងរូបរាងមិនលេចធ្លោ ប៉ុន្តែមុខកាំបិតអាចផ្លាស់ប្ដូរសម្រស់នាងទាំងស្រុង។
៣.Yoo In Na
សម្លឹងមើលរូបភាពអតីតកាល ស្ទើរតែគ្មាននរណាម្នាក់គិតថា នោះជារូបរបស់ Yoo In Na។ កុមារភាពរបស់នាង គឺដូចជាក្មេងប្រុស ហើយសក់ក្បាលមិនដែលវែងឡើយ ចំណែកមុខមាត់ភ្នែក ច្រមុះ គឺខុសដាច់ពីឥឡូវតែម្ដង។ តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា បានកែសម្ផស្សច្រើនដងណាស់ ទម្រាំបានស្អាតយ៉ាងនេះ ។
៤.Nana
បន្ទាប់ពីចាកចេញពីក្រុម After School Nana បានប្រែក្លាយទៅជាតារាសម្ដែងអាជីព។ រាងកាយសិចស៊ីមុខពេញដោយមន្តស្នេហ៍ ធ្វើឲ្យនាងជាប់ឈ្មោះជានារីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ប៉ុន្តែរូបភាពកាលនៅជាសិស្សរបស់ Nana បានបែកធ្លាយ ទើបអ្នកលេងអ៊ីនធឺណិតដឹងថាអតីតសមាជិក After School បានវះកាត់ជាច្រើនផ្នែកមុខដូចជា ភ្នែក ច្រមុះ និងចង្កា។
៥.Min Hyo Rin
មិនដូចតារាដទៃទៀតដែលបដិសេធមិនឆ្លើយតបនឹងដំណឹងនៃការវះកាត់នោះទេ Min Hyo Rin បានទទួលស្គាល់យ៉ាងច្បាស់ថា នាងបានផ្លាស់ប្ដូររូបរាងតាមសំណើរបស់ភ្នាក់ងារ ពេលចូលក្នុងឧស្សាហកម្មកម្សាន្ត។ មានតែច្រមុះស្រួចខ្ពស់របស់នាងប៉ុណ្ណោះ ជារបស់ធម្មជាតិ ក្រៅពីនោះ ភរិយារបស់ Taeyang បានកែទាំងអស់។
៦.Kim Yu Mi
ពេលចូលរួមកម្មវិធីប្រកួតបវរកញ្ញាកូរ៉េ ឆ្នាំ ២០១២ នាងបានយកឈ្នះបេក្ខជនជាច្រើនទៀត ព្រោះរូបសម្រស់ស្រស់ត្រកាល។ ប៉ុន្តែបន្ទាប់ពីបានគ្រងមកុដរួច រូបភាពពីអតីតកាលរបស់នាងក៏ត្រូវបានគេគាស់កកាយចេញមក ជាលទ្ធផលបង្ហាញថាសម្រស់ Yu Mi បានមកពីការវះកាត់ប៉ុណ្ណោះ។
៧.Lee Da Hee
Lee Da Hee ស្ថិតក្នុងចំណោមស្រីស្អាតបំផុតរបស់កូរ៉េ។ ក្រោយក្លាយជាមនុស្សមហាជន តារាសម្ដែងវ័យ ៣៣ ឆ្នាំ មិនអាចជៀសវាងនូវរូបថតពីអតីតកាលខ្លួនបានឡើយ។ រូបថតចាស់ៗ បង្ហាញឲ្យឃើញថា Da Hee ស្អាតដោយសារកាំបិតវះកាត់ ព្រោះមុខនាងពីមុនខ្លី ច្រមុះទាប៕
ចុចអាន៖មិនមែនគ្រប់គ្នាកាត់សក់ខ្លីគឺស្អាតនោះទេ! មើលតែ Yuri គឺដឹងហើយ បាក់សម្រស់តែម្ដង