ភាពខុសគ្នាខ្លាំងរបស់ស្រ្តីរវាងមុន និងក្រោយការផាត់មុខធ្វើសក់
- 2018-06-22 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នាខ្លាំងរបស់ស្រ្តីរវាងមុន និងក្រោយការផាត់មុខធ្វើសក់
ការតុបតែងមុខ មិនអាចបិទបាំងអ្វីៗគ្រប់យ៉ាងបានរហូតមែន ប៉ុន្តែវាអាចជួយឲ្យអ្នកផ្លាស់ប្តូរទៅជាមនុស្សថ្មី ស្អាតប្លែកមិនគួរឲ្យជឿបានមួយគ្រាៗដែរ។ ដូចជារូបភាពដែល កញ្ញា បង្ហាញនៅខាងក្រោមនេះ គឺសុទ្ធតែជាស្រី្តដែលជួបបញ្ហាស្បែកមុខ និងរងគ្រោះដោយសារជំងឺមហារីក។ ប៉ុន្តែការតុបតែងមុខមិនត្រឹមតែធ្វើ ឲ្យសម្រស់ពួកគាត់ស្រស់ស្អាតជាងមុនប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនទំនុកចិត្តទ្វេដងទៀតផង។
១. ស្ត្រីម្នាក់នេះមានកូនដល់ទៅពីរនាក់ហើយ ប៉ុន្តែនាងមិនដែលធ្លាប់តុបតែងមុខសោះពីមុនមក សូម្បីតែក្នុងថ្ងៃរៀបការខ្លួនឯង។ នេះជាលើកទី១ ដែលនាងបានតុបតែងមុខ ហើយក៏ជាពេលដែលនាងភ្ញាក់ផ្អើលបំផុតដែរ។
២. Jamilya បានរងគ្រោះដោយសារភ្លើងឆេះ តាំងពីនាងអាយុជាង២ឆ្នាំម្ល៉េះ។ ការតុបតែងមួយនេះ បានធ្វើឲ្យនាងកាន់តែមានទំនុកចិត្តលើខ្លួនឯង។
៣. Julia បានជ្រុះសក់ ដោយសារនាងត្រូវព្យាបាលមហារីក តាមរយៈការប្រើប្រាស់សារធាតុគីមី។ នាង និងស្វាមីពិតជារំភើបណាស់ ពេលឃើញនាងស្អាតមិនចាញ់តារា ពេលផាត់មុខរួច។
៤. លីលី ទើបតែធ្វើវះកាត់ ស្នាមដៅលើថ្ងាសពីកំណើត ហើយអ្នកជំនាញផាត់មុខ អាចជួយបិទបាំងស្នាមបានទាំងស្រុង។
៥. Kate មានស្បែកប្រតិកម្ម ប្រជ្រុយច្រើន និងសម្លាកលើថ្ងាស។ បន្ទាប់ពីផាត់មុខហើយ ឆ្លុះកញ្ចក់មើលខ្លួនឯង នាងពេញចិត្តខ្លាំងណាស់។
៦. អ្នកជំនាញផ្នែកផាត់មុខ បានប្រទះឃើញស្ត្រីម្នាក់នេះ ហើយគិតថាបើផាត់ទៅច្បាស់ជាប្លែកខ្លាំង ហើយលទ្ធផលពិតជាដូចបំណងមែន។
៧. Vlada ធ្លាប់ឆ្លងការវះកាត់ភ្នែករហូតដល់១៥លើក ហើយលទ្ធផលនៃការតុបតែងមុខលើសពីអ្វីដែលនាងរំពឹងទុកទៅទៀត។
៨. Ann កើតជំងឺសក់ជ្រុះធ្ងន់ធ្ងរ (Alopecia) ហើយការតុបតែងមុខនេះដែរ បានលើកទឹកចិត្តនាងយ៉ាងខ្លាំង ក្នុងការតទល់ជាមួយជំងឺមួយនេះ។
៩. Jekaterina មានជំងឺមហារីកដំណាក់កាលទី៤ ប៉ុន្តែនាងមិនចុះចាញ់ងាយៗឡើយ។ ការតុបតែងមុខមួយនេះ ធ្វើឲ្យនាងមានអារម្មណ៍ស្រស់ស្រាយជាងមុន។
១០. ចូលមកដល់រូបភាពចុងក្រោយ អាចបញ្ជាក់បានកាន់តែច្បាស់ថា មនុស្សស្រីគ្រប់រូបសុទ្ធតែមានភាពស្រស់ស្អាត និងចំណុចទាក់ទាញរៀងៗខ្លួន គ្រាន់តែពេលខ្លះមិនបានយកចិត្តទុកដាក់តែប៉ុណ្ណោះ។
ចុចអានបន្ត៖