ចង់​លេង​កាបូប ស្បែក​ជើង និង​​​គ្រឿង​អលង្ការ​ផ្សេង​ៗ​កុំ​ឲ្យ​ឆ្គង​ ត្រូវ​ដឹង​តិចនិក​ទាំង​នេះ

  • 2018-08-06 21:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មតា​ដើម្បី​មើល​ទៅ​ស្អាត​លេច​ធ្លោ​ ត្រឹម​តែ​សំលៀក​បំពាក់​តែ​មួយ​មុខ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ទាល់​តែ​មាន​ Accessory​ ខ្លះៗ​ទៀត​ទើប​មើល​ទៅ​កាន់​តែ​ឥត​ខ្ចោះ។​ ប៉ុន្តែ​ការ​ពាក់​ Accessory​ បន្ថែម​ មិន​មែន​ចេះ​តែ​ពាក់​ទេ​ព្រោះ​ពេល​ខ្លះ​វា​អាច​នាំ​ឱ្យ​អ្នក​មើល​ទៅ​ភ្លាវ​លើស​ដើម។ ទាំង​នេះ​ជា​ក្បួន​ខ្លះ​ៗ​ដែល​អ្នក​គួរ​តែ​ពិចារណា​ពេល​ចង់​ពាក់​ Accessory​ បន្ថែម​៖

១.​ កុំ​ពាក់​ Accessory​ លើស​ពី​៣​ទៅ​៤

អ្នក​អាច​លេង​ម៉ូដ​ និង​ Accessory​ បាន​តាម​ចិត្ត​ប៉ុន្តែ​កុំ​ភ្លេច​ថា​ Accessory​ កាន់​តែ​ច្រើន​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ភ្លាវ​នោះ​ទេ។

២.​ កុំ​ប្រើ​របស់​ធំ​ពេក

អ្នក​មិន​ចាំ​បាច់​ប្រើ​គ្រឿង​តុប​តែង​ធំៗ​ពេក​នោះ​ទេ​ ជា​ពិសេស​កន្សែង​បង់​ក។

៣.​ ពាក់​គ្រឿង​អលង្ការ​ធំៗ

មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ដែល​ពាក់​គ្រឿង​អលង្ការ​គឺ​ត្រូវ​តែ​ធំ​ទើប​ស្អាត។ ប៉ុន្តែ​អ្នក​ទាំង​នោះ​គិត​ខុស​ហើយ​ គ្រឿង​អលង្ការ​តូចៗ​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ឡូយ​ឆាយ​ជាង។

៤.​ កុំ​ប្រើ​កាបូប​និង​ស្បែក​ជើង​ពណ៌​ដូច​គ្នា

ការ​ជ្រើស​រើស​សំលៀកបំពាក់​ឱ្យ​ស៊ី​គ្នា​នោះ​គឺ​ត្រឹម​ត្រូវ​ហើយ​។ ប៉ុន្តែ​បើ​សិន​ជា​កាបូប​ឬ​ស្បែក​ជើង​អ្នក​ពណ៌​ស្រស់​ហើយ​អ្នក​គួរ​តែ​រើស​ពណ៌​ដែល​ផ្ទុយ​ពី​វា។

៥.​ ពាក់​ Accessory​ ណា​ដែល​មើល​ទៅ​ទាក់​ភ្នែក​ប្រសើរ​ជាង​ពណ៌​ស្រអាប់

ដើម្បី​តុបតែង​ខ្លួន​ឱ្យ​ឡូយ​ឆាយ​អ្នក​គួរ​តែ​ជ្រើស​រើស​របស់​ណា​ដែល​មើល​ទៅ​លេចធ្លោ​។ ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​សំលៀកបំពាក់​របស់​អ្នក​ដែរ។

៦.​ កុំ​ពាក់​នាឡិកា​ជាមួយ​រ៉ូប​

នាឡិកា​ដៃ​សាក​សម​សម្រាប់​ខោ​អាវ​កីឡា​ ខោ​អាវ​ដើរ​លេង​​ឬ​សំលៀក​បំពាក់​ធម្មតា​មិន​សូវ​ឡូយឆាយ​ពេក។ ហេតុ​នេះ​ហើយ​មុន​ពេល​ពាក់​នាឡិកា​ជាមួយ​រ៉ូប​អ្នក​គួរ​តែ​មើល​សិន។

៧.​ ជ្រើស​រើស ​Accessory​ កុំ​ឱ្យ​ភ្លាវ​ខុស​ពី​សំលៀកបំពាក់​ពេក

បើ​សិន​ជា​សំលៀក​បំពាក់​អ្នក​ស​ឬ​ខ្មៅ​មួយ​តួ​ខ្លួន​ស្រាប់​តែ​ស្បែក​ជើង​ឬ​ Accessory​ ផ្សេង​ទៀត​ពណ៌​លេច​ខុស​ពី​គ្នា​នោះ​ក៏​មើល​ទៅ​មិន​សម​ដែរ។

៨.​ កុំ​ពាក់​ស្បែក​ជើង​ពណ៌​ខ្មៅ​ប្រសិន​បើ​អ្នក​ពាក់​ខោអាវ​ពណ៌​ស្រាលៗ

ស្បែក​ជើង​ក៏​អាច​បំផ្លាញ​សម្រស់​អ្នក​មួយ​តួ​ខ្លួន​ដែរ។ ចឹង​ហើយ​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ដែល​អ្នក​ពាក់​ខោ​អាវ​ពណ៌​ស្រាលៗ៕

ចុចអាន៖​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម
អត្ថបទថ្មី