អ្នកមានកូនតូចៗនៅបណ្ដាខេត្តទាំងនេះ គួរប្រយ័ត្ន ព្រោះទឹកឡើងខ្លាំង
- 2018-08-16 20:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានកូនតូចៗនៅបណ្ដាខេត្តទាំងនេះ គួរប្រយ័ត្ន ព្រោះទឹកឡើងខ្លាំង
តាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃម្សិលមិញនេះ បានអំពាវនាវដល់បងប្អូន ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងបណ្ដាខេត្តមួយចំនួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ។
យោងតាមទំព័រហ្វេសបុករបស់ ក្រសួងធនធានទឹក និងឧតុនិយម ដដែលបានបញ្ជាក់ទៀតថា ទឹកទន្លេមេគង្គ នឹងកើនឡើងខ្ពស់ តាមបណ្តាខេត្តនិងតំបន់៤ខាងក្រោមនេះ៖
១. ខេត្តស្ទឺងត្រែង (កម្រិតប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)
២. ខេត្តក្រចេះ (កម្រិតប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ)
៣. ខេត្តកំពង់ចាម (កម្រិតប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)
៤. ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់នឹងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្តិតនៅក្នុងតំបន់ទាំងនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសចំពោះកូនតូចៗ ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។