ឱកាសល្អសម្រាប់អ្នកចង់ក្លាយជាគ្រូបង្រៀនថ្នាក់ឧត្តម ក្រសួងកំពុងរើស ១០០នាក់
- 2018-08-27 23:27:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អសម្រាប់អ្នកចង់ក្លាយជាគ្រូបង្រៀនថ្នាក់ឧត្តម ក្រសួងកំពុងរើស ១០០នាក់
យោងទៅតាមសេចក្តីជូនដំណឹង របស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានដឹងថា ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម ចំនួន១០០នាក់ សម្រាប់បម្រើការនៅតាមគ្រឹះស្ថានសាធារណៈ និងអង្គភាពនានា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ។
រួសរាន់ឡើងការដាក់ពាក្យប្រឡង គឺអាចចាប់ផ្ដើមដាក់បាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៥ល្ងាច នៅការិយាល័យក្របខ័ណ្ឌនៃនាយកដ្ឋានបុគ្គលិក។
សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀន កុំឲ្យឱកាសនេះខកខានឲ្យសោះ ដើម្បីបំពេញនូវក្តីស្រមៃរបស់ខ្លួន។