ជំទាវ ម៉ៅ ចំណាន រៀបចំខួបកំណើតជូនស្វាមីជាមួយពាក្យជូនពរដ៏ផ្អែមល្ហែមបំផុត
- 2018-08-30 20:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំទាវ ម៉ៅ ចំណាន រៀបចំខួបកំណើតជូនស្វាមីជាមួយពាក្យជូនពរដ៏ផ្អែមល្ហែមបំផុត
លោកជំទាវ ម៉ៅចំណាន អតីតពិធីការនីស្រស់សោភា និងជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានរៀបចំពិធីខួបកំណើតជូនស្វាមី កាលពីល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ដែលធ្វើឡើងនៅសណ្ឋាគារ Cambodiana។
តាមរយៈគណនីហ្វេសលោក Ramady Moun បានបង្ហាញថាកម្មវិធីនេះវត្តមានពីចូលរួមពី បងប្អូន និងមិត្តភ័ក្ដិជិតស្និទ្ធ ដែលសុទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គម។ ជាពិសេសជាងនេះទៅទៀត លោកជំទាវ ម៉ៅ ចំណាន បានសរសេរសារជូនពរស្វាមីយ៉ាងខ្លី ហើយបង្កប់ទៅដោយអត្ថន័យ ស្រលាញ់គ្រួសារ និងជូនពរជ័យដល់ស្វាមី ដែលមានខ្លឹមសារថា "ជូនពររប្តីសម្លាញ់ ប៉ាប៉ា ជោគជ័យជារៀងរហូត។"
ចង់ដឹងថា កម្មវិធីទាំងមូល មានទិដ្ឋភាពបែបណា ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។
ប្រភពរូបភាព៖ Facebook Ramady Moun