គ្រឿងសម្អាងដែលនារីស្ថិតក្នុងវ័យ ២០ ឆ្នាំគួរមានជាប់ខ្លួនរហូត
- 2018-12-03 21:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងសម្អាងដែលនារីស្ថិតក្នុងវ័យ ២០ ឆ្នាំគួរមានជាប់ខ្លួនរហូត
ជាមនុស្សស្រីចូលចិត្តតុបតែងមុខខ្លាំងឬបែបធម្មជាតិក៏ដោយ បើអ្នកស្ថិតក្នុងវ័យ២០ឆ្នាំ មានគ្រឿងសម្អាងចាំបាច់មួយចំនួន ដែលអ្នកគួរមានជាប់ខ្លួន ដើម្បីជួយបង្កើនសម្រស់ឲ្យកាន់ស្រស់ស្អាតទ្វេឡើង។
១. ក្រែមការពារកម្ដៅថ្ងៃ
ជ្រើសរើសក្រែមការពារកម្តៅថ្ងៃ ដែលមានSPFខ្ពស់ និងត្រូវជាមួយស្បែកមុខ ដើម្បីជួយការពារស្បែកពីការដុតបំផ្លាញរបស់កាំរស្មីUV។ គួរដាក់ក្នុងកាបូបជាប់ខ្លួន និងលាបក្នុងរយៈពេល២-៣ម៉ោងម្តង ប្រសិនបើអ្នកស្ថិតនៅក្រោមថ្ងៃក្តៅខ្លាំង។
២. BB គ្រីម
វាពេញនិយមបំផុតសម្រាប់យុវវ័យ ព្រោះការតុបតែងមុខដោយប្រើ BB គ្រីម មើលទៅបែបធម្មជាតិក្មេងស្អាត មិនក្រាស់ពេក និងមិនខូចស្បែកមុខដូចជាម្សៅផាត់ឡើយ។
៣. គូល័រផាត់ថ្ពាល់
បើអ្នកមិនចូលចិត្តពណ៌ដិតពេក អាចផាត់គូល័រថ្ពាល់ពណ៌ស្រាលល្មម បែកឈូកឬទឹកក្រូច កាន់តែCute មួយកម្រិតទៀត។
៤. គ្រឿងតុបតែងភ្នែក
ខ្មៅដៃឬជក់គូសចិញ្ចើម ម៉ាស្ការ៉ា Eyeliner Eyeshadow សុទ្ធតែមានតួនាទីសំខាន់ ក្នុងការបង្កើនភាពទាក់ទាញនៃភ្នែក។
៦. ក្រែមលាបមាត់
ខ្វះអ្វីផ្សេងមិនសូវអីប៉ុន្មានទេ តែបើមិនបានលាបក្រេមវិញ មុខមើលទៅហាក់បីដូចជាស្លេកស្លាំង គ្មានជាតិជៅសោះ។ ហេតុនេះហើយបានជាស្រីៗ មិនដែលភ្លេចដាក់ក្រែមតាមខ្លួនឡើយ។
បើមិត្តៗនារីចង់ដឹងកាន់តែច្បាស់ ពីរបៀបតុបតែងមុខ និងផលិតផលតុបតែងមុខច្រើនប្រភេទច្រើនជម្រើសរាប់មិនអស់ អាចចូលរួម ពិព័រណ៍ នារីសម័យថ្មី Ladies' Fair ដែលនឹងធ្វើឡើងនៅ ថ្ងៃទី២២-២៣ ខែធ្នូ ២០១៨ ខាងមុខនេះ នៅកោះពេជ្រ ដោយមានលក់សុទ្ធតែផលិតផលសម្រាប់ស្រីៗក្នុងតម្លៃ Discount រហូតដល់ ៨០% ឯណោះ៕
ចុចអានបន្ត៖
ការផាត់មុខខុសក្បួនទាំងនេះហើយដែលអាចប៉ះពាល់ទៅដល់ភ្នែកបាន
លែងខ្លាចផាត់មុខស កខ្មៅហើយ ឲ្យតែចេះរើសម្សៅតាមវិធីទាំងនេះ