ខឹងចិត្តគេបង្អាប់ថាមុខអាក្រក់ ក៏សម្រេចចិត្តវះកាត់កែសម្ផស្សបានជោគជ័យមិនគួរឲ្យជឿ
- 2018-12-08 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងចិត្តគេបង្អាប់ថាមុខអាក្រក់ ក៏សម្រេចចិត្តវះកាត់កែសម្ផស្សបានជោគជ័យមិនគួរឲ្យជឿ
ដោយសារតែមុខមិនស្អាត ទើបមានមនុស្សជាច្រើនបានបង្អាប់ពួកគេ ទើបធ្វើឲ្យនារីប៉ុន្មាននាក់នេះសម្រេចចិត្តទៅវះកាត់កែសម្ផស្ស ដើម្បីផ្លាស់ប្តូរជីវិតថ្មីនិងបង្កើនទំនុកចិត្តឡើងវិញ។ ត្បិតតែដំណើរការវះកាត់ដោយមុចកាំបិត ត្រូវចំណាយលុយច្រើននិងឈឺចាប់យ៉ាងណាក៏ដោយ ដើម្បីសម្រស់ពួកគេនៅតែស៊ូទ្រាំ។
១. Duyen Pham
មុនការវះកាត់កែសម្ភស្ស នាងត្រូវបានគេបង្អាប់រិះគន់ពីរូបសម្រស់ ពេលកំពុងលក់អីវ៉ាន់តាមអនឡាញ បណ្តាលឲ្យនាងយំ មិនសុខចិត្ត ទីបំផុតនាងក៏បានសម្រេចចិត្តចំណាយលុយទៅលើការ កែសម្ភស្ស ដូចជាកាត់ត្របកភ្នែកពីរជាន់ លើកខ្ទង់ច្រមុះ ប្តូរទម្រង់បបូរមាត់ កែធ្មេញ...រហូតទទួលបានជោគជ័យដូចបំណង និងមានមនុស្សជាច្រើនកោតសរសើរនាង។
២. Truong Ngoc Tran
ដោយសារតែមិនពេញចិត្តនឹងរូបសម្រស់ខ្លួនឯង នាងបានទៅកែច្រមុះ ពង្រីកដើមទ្រូង ធ្វើមុខឲ្យស្គម និងតមអាហារ ដើម្បីឲ្យរាងស្រឡូនស្អាត ទាក់ទាញជាងមុន។
៣. Pham Thi Ha
នារីម្នាក់នេះវិញ ដោយសារតែធ្លាប់លេបថ្នាំមានជាតិអង់ទីប៊ីយ៉ូទិកលើសកម្រិត ទើបធ្វើឲ្យធ្មេញបាក់ មាត់ខូចទ្រង់ទ្រាយ និងត្របកភ្នែកលិប។ កាលអាយុ៤ឆ្នាំ នាងគ្មានមិត្តភ័ក្តិ និងគ្មាននរណាចង់រាប់អាន ហើយពួកគេបង្អាប់នាងថា មុខដូចបីសាច។ នាងមានអារម្មណ៍ថាឯកាណាស់ និងមិនស្រលាញ់ខ្លួនឯងទាល់តែសោះ។ ទម្រាំបានសម្រស់ដូចសព្វថ្ងៃ នាងឆ្លងកាត់ការវះកាត់ដល់ទៅ៥ដំណាក់កាល ប្រើរយៈពេលអស់១០៨ថ្ងៃ។
៤. Jinfeng
មានស្បែកខ្មៅ ធ្មេញ ភ្នែក ត្រគាកមិនស្អាត Jinfeng តែងមិនពេញចិត្តចំណុចទាំងនេះ ជាពិសេសពេលមនុស្សដែលនាងស្រលាញ់បានបដិសេដស្នេហ៍ និងមិត្តរួមថ្នាក់បាននិយាយដើមពីក្រោយខ្នងទៀត។ ហេតុនេះហើយ ទើបនាងស៊ូទ្រាំរស់នៅជាមួយភាពឈឺចាប់រយៈពេលមួយខែក្នុងអំឡុងពេលវះកាត់កែសម្ផស្ស។
៥. Ban Thuy Toan
ដោយសារតែបញ្ហារូបសម្រស់ បណ្តាលឲ្យនាងបាត់បង់ឱកាសជាច្រើន រួមទាំងឱកាសទទួលបានការងារផងដែរ។ ក្រោយមក នាងបានទៅវះកាត់កែសម្ផស្សស្ទើរតែគ្រប់ផ្នែកទាំងអស់លើផ្ទៃមុខ រហូតទទួលបានលទ្ធផលមិនគួរឲ្យជឿ៕
ចុចអានបន្ត៖ កម្រមានបុរសមិនចាប់អារម្មណ៍ចំពោះនារីដែលមាន ៦ យ៉ាងនេះណាស់