សង្កេតមើលខ្លួនឯងមើល៍ បើមាន១៣ចំណុចនេះ អ្នកអាចកើតជំងឺបាក់ទឹកចិត្តហើយ
- 2019-01-12 20:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្កេតមើលខ្លួនឯងមើល៍ បើមាន១៣ចំណុចនេះ អ្នកអាចកើតជំងឺបាក់ទឹកចិត្តហើយ
បាក់ទឹកចិត្តគឺជាប្រភេទជំងឹខាងអារម្មណ៍ កំពុងតែរាតត្បាតខ្លាំងនៅក្នុងសង្គម។ អាការៈស្រាល បាក់ទឹកចិត្តអាចប៉ះពាល់ដល់អ្នកជំងឹ និងគ្រួសារ បើអាការៈធ្ងន់អាចគ្រោះថ្នាក់ដល់ជីវិត និងបង្កបញ្ហាដល់គ្រួសាររបស់អ្នកជំងឺទៀតផង។
ជំងឺបាក់ទឹកចិត្តគឺជាប្រភេទជំងឺដែលពិបាកមើលឃើញ និងព្យាបាល ជាពិសេសនៅពេលជំងឺនេះដល់ដំណាក់កាលធ្ងន់។ ការដឹងពីអាការៈជំងឺបានលឿន អាចជួយឲ្យអ្នកជំងឺ ក៏ដូចជាអ្នកផ្ទះអ្នកជំងឺអាចព្យាបាលលឿន មិនឲ្យទុកដល់ដំណាក់កាលធ្ងន់ធ្ងរមិនអាចព្យាបាលដាច់។ ខាងក្រោមនេះគឺជាអាការៈដំបូងៗ នៃជំងឺបាក់ទឹកចិត្ត៖
១. លែងចង់ចេញក្រៅ ចង់ឃុំខ្លួនឯងតែក្នុងបន្ទប់ អស់អារម្មណ៍ធ្វើអ្វីទាំងអស់។
២. ចាប់ផ្ដើមខ្លាចការប្រាស្រ័យទាក់ទង សូម្បីតែជាមួយគ្រួសារក៏មិនចង់និយាយ។
៣. ចាប់ផ្ដើមក្រេបគ្រឿងសុរា និងថ្នាំជំនួយការគេង ឬថ្នាំដែលមិនធ្លាប់ប្រើពីមុនមក។
៤. មិនមានអារម្មណ៍ចូលរួមសកម្មភាពអ្វីទាំងអស់ ទោះបីជាមុននោះចូលចិត្តសកម្មភាពទាំងនេះក៏ដោយ។
៥. គ្រប់គ្រងខ្លួនឯងលែងបាន និងមិនអាចផ្ដោតអារម្មណ៍បានយូរ។
៦. តែងតែមានអារម្មណ៍ថា អ្វីៗក៏ហួសពីការទ្រាំរបស់ខ្លួន។
៧. ឆាប់ឆេវឆាវ និងធុញទ្រាន់នឹងរឿងគ្រប់យ៉ាងនៅជុំវិញខ្លួន។
៨. មានអារម្មណ៍ថាខ្លួននៅកណ្ដាលសមុទ្រនៃភាពឈឺចាប់គ្មានកោះគ្មានត្រើយ។
៩. មានគំនិតអវិជ្ជមាន អ្នកជំងឺតែងតែគិតដល់លទ្ធផលអាក្រក់បំផុត ចំពោះគ្រប់រឿងរ៉ាវ។
១០. ចិត្តមិនស្ងប់ រវើរវាយខ្លាំង មានគំនិតច្រើនក្នុងក្បាល។
១១. គេងអត់លក់យូរថ្ងៃ ឬចូលគេងយប់ជ្រៅ។
១២. តែងមានអារម្មណ៍ថាហត់ ឈឺក្បាល ញ៉ាំអីមិនចូល។
១៣. គីឡូចាប់ផ្ដើមស្រក ឬឡើងខ្លាំង មិនអាចគ្រប់គ្រងបាន៕
ប្រភព៖ generallife