សេដ្ឋីនីថៃ វ័យ ៦០ឆ្នាំ មានប្ដី ១៤ នាក់ កែសម្រស់ឡើងមើលលែងចង់ស្គាល់
- 2019-01-15 20:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីនីថៃ វ័យ ៦០ឆ្នាំ មានប្ដី ១៤ នាក់ កែសម្រស់ឡើងមើលលែងចង់ស្គាល់
ក្រោយឆ្លងកាត់ការវះកាត់កែសម្ផស្សជាច្រើនសារ បច្ចុប្បន្ននេះ សេដ្ឋីនីថៃ Leena Jungjanya បានពេញចិត្តនឹងសម្រស់របស់ខ្លួនហើយ។
កាលពីពេលថ្មីៗនេះ សេដ្ឋីនីល្បីឈ្មោះថៃ ជំនាញខាងមានប្ដីច្រើន Leena Jungjanya បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងនៅពេលទម្លាយលទ្ធផលកែសម្រស់បានសម្រេចរបស់ខ្លួន។ តាមនោះដែរ ក្រោយពេលបាត់មុខប៉ុន្មានខែ ដើម្បីថែរបួសក្រោយកែសម្ផស្សនោះ នៅពេលនេះអ្នកមេម៉ាយស្ដុកបានត្រលប់មកជួបអ្នកគាំទ្រលើបណ្ដាញសង្គមវិញហើយ។ ជាមួយគ្នានេះដែរ ទស្សនិកជនជាច្រើនបានលាន់មាត់ថា លទ្ធផលកែមុខនេះ គឺធ្វើឲ្យនារីវ័យ ៦០ ឆ្នាំមើលទៅស្អាត និងក្មេងជាងមុនច្រើនណាស់។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេល live លើបណ្ដាញសង្គមរបស់ខ្លួន លោកស្រី Leena បានធ្វើឲ្យគេភ្ញាក់ព្រើតនៅពេលបង្ហាញមុខឡើងហើម ភ្នែកបើកសឹងមិនរួចដោយសារតែកែសម្ផស្ស៕
ចុចអាន៖outuber ថៃអាចត្រូវជាប់គុកព្រោះហ៊ានរិះគន់រ៉ូបបវរកញ្ញាប្រទេសខ្លួន