ក្រុមយុវជនជប៉ុន បាតុកម្ម លុបបំបាត់បុណ្យនៃសេចក្ដីស្រលាញ់
- 2019-02-12 19:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមយុវជនជប៉ុន បាតុកម្ម លុបបំបាត់បុណ្យនៃសេចក្ដីស្រលាញ់
ទោះបីជាអាកាសធាតុរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុនកំពុងតែត្រជាក់ដល់កំពូលក៏ដោយ ក៏នៅតែមិនអាចហាមឃាត់ឲ្យយុវជនជប៉ុនចេញមកក្រៅដើម្បីធ្វើការតវ៉ាលុបបំបាត់បុណ្យនៃសេចក្ដីស្រលាញ់បានដែរ។
ចាប់តាំងពីដើមសប្ដាហ៍នេះមក សមាជិកក្រុម Kakumeiteki Homote Domei (សមាគមន៍បុរសគ្មានភាពទាក់ទាញ) បានដើរបាតុកម្មនៅលើផ្លូវធំៗ ទីក្រុងតូក្យូដើម្បីបដិសេធនឹងពិធីបុណ្យនៃសេចក្ដីស្រលាញ់ (Velentine’s Day)។ គួរបញ្ជាក់ផងដែរថា នេះគឺជាឆ្នាំទី១២ហើយ ដែលក្រុមមួយនេះធ្វើការបាតុកម្មដូចនេះ។
និយាយពីការកើនឡើងនៃមនុស្សទិញសូកូឡា ជូនឲ្យខ្លួនឯង ក្នុងថ្ងៃបុណ្យខាងលើ បុរសឈ្មោះ Akimoto មេក្រុមខាងលើ បានឲ្យដឹងថា នេះគឺជាសមិទ្ធិផលច្បាស់បំផុតរបស់ក្រុមពួកលោក។ “ពួកយើងត្រូវលុបភាពរ៉ូមេនទិកចោល! មិនត្រូវឲ្យក្រុមហ៊ុន សូកូឡាពង្វក់អ្នកបានឲ្យសោះ” ទាំងនេះគឺជាអ្វីដែលពួកគេសរសេរលើប៉ាណូហើយដើរពេញផ្លូវ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមបុរសនេះក៏បដិសេធ ការបង្ហាញសកម្មភាពមនោសញ្ចេតនានៅទីសាធារណៈរបស់គូស្នេហ៍នានាផងដែរ៕