បើអ្នកមានសភាពបែបនេះមិនមែនមកពីរាងកាយអ្នកចុះខ្សោយទេ តែមកពីផ្លូវចិត្តអ្នកទ្រុឌទ្រោម
- 2019-03-03 19:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកមានសភាពបែបនេះមិនមែនមកពីរាងកាយអ្នកចុះខ្សោយទេ តែមកពីផ្លូវចិត្តអ្នកទ្រុឌទ្រោម
បើអ្នកកំពុងតែមានសភាពបែបនេះ នោះបញ្ជាក់ថា មិនមែនមកពីរាងកាយអ្នកទេដែលទ្រុឌទ្រោម នោះគឺមកពីផ្លូវចិត្តទទួលរងការប៉ះពាល់ខ្លាំងពេក។ ហេតុដូចនេះគួរប្រញាប់កែខៃ ទាន់នៅមានពេល ព្រោះបណ្ដោយទុកយូរអ្នកអាច ក្លាយទៅជាជំងឺផ្សេងៗ។
១.ក្នុងអំឡុងពេលថ្ងៃ អ្វីដែលអ្នកចង់ គឺសម្រាក។ អ្នកមានទំនោរងងុយញឹកញាប់ ហើយពេលខ្លះអ្នកអ្នកទ្រាំពុំបានរហូតដល់ដេកលក់មួយផាំង។ ព្រោះក្នុងពេលយប់, អ្នកមានអារម្មណ៍មិនស្រួល ដោយសារតែដេកទៅអ្នកសុបិនអាក្រក់។
**២**.អ្នកមានអារម្មណ៍ថា ឈឺពេញរាងកាយទាំងអស់។ អ្នកអាចមានអារម្មណ៍តានតឹង វិលមុខ មើលឃើញព្រិល និងឈឺក្បាលដោយគ្មានមូលហេតុ។
៣.នៅពេលមាននរណាសួរអ្នកពីអ្វីដែលអ្នកបានធ្វើខុស អ្នកមិនដឹងថាត្រូវឆ្លើយតបអ្វី ព្រោះសូម្បីតែអ្នកមិនដឹងពីខ្លួនឯងផង។ អ្នកដឹងថាអ្វីដែលស្មុគស្មាញកំពុងតែកើតឡើងនៅក្នុងខ្លួន ប៉ុន្តែអ្នកមិនអាចពិពណ៌នាអំពីមូលហេតុនៃអារម្មណ៍បែបនេះ។
៤.ជារឿយៗអ្នកមានអារម្មណ៍ថា ខ្ទេចខ្ទាំ និងវង្វេងស្មារតីដោយសារតែគំនិត និងរាងកាយរបស់អ្នកមិនមានសកម្មភាពអ្វីទាំងអស់។
៥.អ្នកមានអារម្មណ៍រំជើបរំជួលខ្លាំង ហើយអ្នកប្រហែលជាខឹងដោយគ្មានហេតុផលច្បាស់លាស់។ ជារឿយៗអ្នកមានអារម្មណ៍ថាបេះដូងអ្នកអាចនឹងផ្ទុះឡើងដោយក្ដីស្រលាញ់ភ្លាមៗ ហើយបែកបាក់គ្នាទៅភ្លាមៗដែរ។
៦.អ្នកមានអាការៈស្លេកស្លាំង និងថប់បារម្ភរ៉ាំរ៉ៃ។
៧.អ្នកមានអារម្មណ៍ឯកោខ្លាំង សូម្បីតែពេលអ្នកស្ថិតនៅក្នុងចំណោមមនុស្សផ្សេងទៀតក៏ដោយ។
៨.អ្នកមានការច្រណែន ខឹង ឬមានអារម្មណ៍អន់ចិត្តពីអ្វីគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញអ្នក ខណៈដែលអ្នកដទៃមានចិត្តអាណិតអាសូរ អត់ទោស និងយកចិត្តទុកដាក់។
៩.រាងកាយរបស់អ្នកមានអារម្មណ៍ថា ខ្សោយហើយមិនថាសកម្មភាពមួយណា សុទ្ធតែធ្វើឲ្យអស់កម្លាំងទាំងអស់។
១០.ជាញឹកញាប់អ្នកមានអារម្មណ៍ភ័យខ្លាច និងមិនច្បាស់អំពីអនាគតខ្លួនឯង។
ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ សូនផ្ដល់អាទិភាពដល់ខ្លួនអ្នក និងថែរក្សាអារម្មណ៍កុំឲ្យទទួលរងសម្ពាធ។ សូមសម្រាកឲ្យបានច្រើនតាមដែលអ្នកត្រូវការ។ បិទទូរស័ព្ទ ហើយចំណាយពេលខ្លះធ្វើរឿងដែលអ្នកចូលចិត្ត។ ងូតទឹកក្ដៅ សមាធិ លេងតន្ត្រីដែលអ្នកចូលចិត្ត និងចំណាយពេលច្រើនជាមួយមនុស្សអ្នកស្រលាញ់បំផុត៕
ចុចអាន៖ត្រូវដឹង! អ្នកអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ទោះបីអ្នកគិតថាវាជារឿងធម្មតាក៏ដោយ