តេស្តឈាម៖ ប្រុសៗរួមភេទញឹកញាប់អាចជៀសផុតពីជំងឺបេះដូងបានច្រើនជាងអ្នកអត់
- 2019-03-26 20:44:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តឈាម៖ ប្រុសៗរួមភេទញឹកញាប់អាចជៀសផុតពីជំងឺបេះដូងបានច្រើនជាងអ្នកអត់
ការសិក្សាថ្មីមួយរបស់ទស្សនាវដ្ដីវេជ្ជសាស្ត្រផ្លូវភេទបានរកឃើញថា ការរួមភេទញឹកញាប់អាចជួយឱ្យបុរសមានសុខភាពល្អជាងមុន។ នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានសួរទៅកាន់បុរស២ ២៦៧នាក់ថាតើពួកគេរួមភេទញឹកញាប់ប៉ុនណា ហើយបានយកគំរូឈាមរបស់អ្នកទាំងនោះទៅពិនិត្យ។
ចុចអាន៖ រួមភេទពេលព្រឹកព្រលឹម ផ្ដល់អត្ថប្រយោជន៍សន្ធឹកសន្ធាប់ ទាំងសុខភាព និងសម្ពន្ធភាព
ក្រោយការពិនិត្យបានរកឃើញថា អ្នកដែលប្រាប់ថារួមភេទយូរៗម្ដង ពោលគឺអាចតិចជាង១ដងក្នុងមួយខែមានឱកាសកើនឡើងជាតិគីមីមួយប្រភេទឈ្មោះថា Homocysteine (ជាប្រភេទអាមីណូអាស៊ីតក្នុងរាងកាយដែលអាចប៉ះពាល់ដល់សុខភាព) ច្រើនជាងអ្នករួមភេទញឹកញាប់ ឬហោចណាស់២ដងក្នុងមួយសប្ដាហ៍។
ចំណុចនេះមានសារសំខាន់ណាស់ ដោយសារតែកាលណាកម្រិតអាមីណូអាស៊ីត Homocysteine ឡើងខ្ពស់ វាអាចឈានទៅដល់ការកើតជំងឺបេះដូង ហើយថែមទាំងអាចប៉ះពាល់សរសៃឈាមទៀតផង។
រឿងមួយដែលគួរឱ្យចាប់អារម្មណ៍ គឺក្រុមអ្នកស្រាវជ្រាវមិនបានរកឃើញលទ្ធផលដូចគ្នានេះទៅលើក្រុមស្ត្រីឡើយ។ មិនច្បាស់ថាមកពីមូលហេតុអ្វីដែល ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា អាចមកពីភាពរំញោចផ្លូវភេទរបស់មនុស្សស្រីមិនពឹងផ្អែកលើលំហូរឈាមដែលដើរល្អដូចបុរសក៏ថាបាន (តាមទ្រឹស្តី បុរសត្រូវការឱ្យឈាមហូរបានស្រួលដើម្បីឱ្យអាវុធរបស់ខ្លួនឡើងរឹងអាចប្រើការបាន)៕
ចុចអាន៖ មូលហេតុ ៧យ៉ាងធ្វើឲ្យអ្នកមានឈាមក្រោយរួមភេទ