ស្រលាញ់ខ្លាំងពេក នារីជប៉ុនចាក់សម្លាប់មិត្តប្រុសចោល
- 2019-05-26 20:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ខ្លាំងពេក នារីជប៉ុនចាក់សម្លាប់មិត្តប្រុសចោល
ជនរងគ្រោះ ក៏ត្រូវជាសង្សាររបស់អ្នកបង្កហេតុនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែមិនទាន់ពេល ហើយស្លាប់នៅមន្ទីរពេទ្យតូក្យូ ប្រទេសជប៉ុន។
កាលពីសប្ដាហ៍មុននេះ ប៉ូលិសទីក្រុងតូក្យូ ប្រទេសជប៉ុនបានរាយការណ៍ថា បានចាប់បាននារីម្នាក់ អាយុ២១ឆ្នាំពីបទសម្លាប់សង្សារខ្លួនឯង នៅកន្លែងដែលនាងស្នាក់ ក្នុងតំបន់ Shinkuju ទីក្រុងតូក្យូ។
នៅពេលប៉ូលិសមកដល់កន្លែងកើតហេតុ ខ្លួនប្រាណរបស់នារីខាងលើប្រឡាក់សុទ្ធតែឈាម ហើយនាងក៏បានសារភាពភ្លាមៗផងដែរថាខ្លួនសម្លាប់គេ ព្រោះស្រលាញ់ខ្លាំងពេក៖ "ខ្ញុំគ្មានជម្រើសណាផ្សេង ក្រៅពីសម្លាប់គាត់នោះឡើយ"។
អ្នកបង្កហេតុឈ្មោះ Yuka Takaoka វ័យ២១ឆ្នាំ គ្មានការងារច្បាស់លាស់ ត្រូវបានគេសន្និដ្ឋានថា បានធ្វើសកម្មភាពនៅម៉ោង ៣:៥០នាទី ហើយសង្សារនាងមានវ័យចន្លោះពី២៥ ដល់៣០ឆ្នាំ។ ក្រោយពេលត្រូវចាក់ដោយកាំបិតធ្វើម្ហូបនោះ លោកបានរត់ចេញក្រៅឲ្យគេជួយ តែដោយសារហូរឈាមច្រើនពេក លោកបានស្លាប់នៅមន្ទីរពេទ្យតែម្ដង។
នារីជាសង្សារបានបន្ថែមថា ខ្លួនប្រុងសម្លាប់ខ្លួន ក្រោយសម្លាប់មិត្តប្រុស តែប៉ូលិសមកទាន់៕
ចុចអានបន្ត៖