ព័ត៌មានថានាងមានបញ្ហាស្បែក ធ្វើឲ្យ ដេនី ក្វាន់ ចេញមុខមកប្រតិកម្មរសៀលនេះ
- 2019-06-29 01:54:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានថានាងមានបញ្ហាស្បែក ធ្វើឲ្យ ដេនី ក្វាន់ ចេញមុខមកប្រតិកម្មរសៀលនេះ
នៅរសៀលនេះកញ្ញា ដេនី ក្វាន់ ដែលស្គាល់ថាជាតារានិយមស្លៀកសិចស៊ីនោះ បានចេញមកប្រតិកម្មនឹងការចុះផ្សាយព័ត៌មានថា នាង កំពុងមានបញ្ហាស្បែករហូតដល់រត់ទៅព្យាបាលនៅប្រទេសថៃ។
ព័ត៌មាន ដេនី ក្វាន់ មានបញ្ហាលើស្បែករត់ទៅព្យាបាលនៅប្រទេសថៃនេះ បានកើតឡើងបន្ទាប់ពីមានការលេចរូបនាងនៅក្នុងមន្ទីរពេទ្យប៉ុន្មានសន្លឹកលើបណ្ដាញសង្គមរបស់នាង។ បញ្ហានេះ ដេនឌី អះអាងថា ជាទង្វើរបស់មនុស្សមួយចំនួន ដែលមានចេតនាមិនល្អលើនាង។ ប៉ុន្តែយ៉ាងនេះក្ដី តារាសិចស៊ី អះអាងថា នាងពិតមិនមានបញ្ហាស្បែក ដូចព័ត៌មានចចាមអារ៉ាមនោះឡើយ។
យ៉ាងណាក៏ដោយ ដេនី បានបញ្ជាក់ ក៏ដូចជាសារភាពថា នាងពិតមានជំងឺមួយផ្សេងពិតមែន តែមិនមែនជាជំងឺស្បែកនោះទេ។ "ខ្ញុំសូមបញ្ជាក់ថាខ្ញុំគ្មានបញ្ហាស្បែកដូចដែលមនុស្សមួយចំនួនចោទនោះទេ សូមកុំបំផុសបំផុលអោយវាជារឿងធំ ខ្ញុំគឺទឹកចូលសួត និងរលាកបំពង់កទេ បញ្ជាក់គ្មានបញ្ហាស្បែកទេ!"។ ដេនី ថ្លែង។
សង្កត់ធ្ងន់ទៅលើ អំណះអំណាងផ្ទាល់ខ្លួនតបទៅនឹងបញ្ហាខាងលើ តារាស្រីសាច់សដូចពងមាន់បករូបនេះ បន្ថែមថា ប្រិយមិត្តអាចស្វែងរកការពិតបាន បើមិនជឿ គឺអាចទៅមើលស្ថានភាពរបស់នាងផ្ទាល់នាពេលនេះបាន ដោយនាងថែមទាំងប្រាប់ឈ្មោះមន្ទីរពេទ្យនៅស្រុកថៃ ដែលនាងបាន និងកំពុងសម្រាកព្យាបាលជំងឺទឹកចូលសួតនោះទៀតផង នោះគឺមន្ទីរពេទ្យ “Paolo”។
"មនុស្សអើយមនុស្សអីក៏តាមឈ្នានីសខ្ញុំម្ល៉េះ?”។ កញ្ញា ដេនី ក្វាន់ ពោលបន្ថែម។