រលកសិប្បនិមិត្តស្រាប់តែក្លាយជារលកស៊ូណាមិ ធ្វើឲ្យមនុស្សបាក់ជើង សួនទឹកត្រូវបិទ
- 2019-08-01 19:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលកសិប្បនិមិត្តស្រាប់តែក្លាយជារលកស៊ូណាមិ ធ្វើឲ្យមនុស្សបាក់ជើង សួនទឹកត្រូវបិទ
គ្រោះថ្នាក់បានមកដល់លឿនពេក ធ្វើឲ្យអ្នកលេងកម្សាន្តក្នុងសួនទឹក ត្រៀមខ្លួនមិនទាន់ បណ្ដោយឲ្យមនុស្សជាច្រើនត្រូវបាក់ដៃបាក់ជើង។
កាលពីរសៀល ថ្ងៃទី៣១ ខែកក្កដា បានកើតមានគ្រោះថ្នាក់មួយនៅឧទ្យានទឹក Yu Lan ដែលស្ថិតក្នុងខេត្ត Jilin បណ្ដាលឲ្យមនុស្សចំនួន៤៤នាក់ត្រូវរងរបួស ដោយនៅក្នុងនោះមាននាក់ត្រូវបាក់ឆ្អឹង បញ្ជូនទៅសង្គ្រោះបន្ទាន់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ខាងលើ។
លទ្ធផលបឋមបានបង្ហាញឲ្យឃើញថា នៅពេលអ្នកមកលេងកម្សាន្តនៅក្នុងសួនទឹកកំពុងសប្បាយរីករាយនៅក្នុងសមុទ្រសិប្បនិមិត្ត ស្រាប់តែទឹកហូរមកដូចទឹកបាក់ទំនប់ ប្រែពីរលកតូចៗ ទៅជារលកស៊ូណាមិ ធ្វើឲ្យនាង លេងទឹក ត្រៀមធ្វើអ្វីមិនទាន់ ទើបអ្នកខ្លះត្រូវរងរបួសដល់បាក់ដៃ បាក់ជើង។
តាមនោះដែរ មូលហេតុដែលបង្ករឲ្យមានបញ្ហានេះមកពីមានបញ្ហាភ្លើងអគ្គនិសនីដែលធ្វើឲ្យរលកទៅជាធំជ្រុល។ មកទល់ពេលនេះ សមត្ថកិច្ចបានចុះបិទសួនទឹកជាបណ្ដោះអាសន្នហើយ ព្រោះមានអ្នករបួសច្រើនពេក៕
ចុចអានបន្ត៖ ក្រោយលែងលះ Song Joong Ki ធ្លាក់កូដ Song Hye Kyo ឡើងថ្លៃ