ចំណាយពេលតែ ២០ នាទី រាល់ថ្ងៃ ទោះគីឡូធ្ងន់ប៉ុណ្ណាក៏ស្រកទៅបណ្ដើរៗដែរ!
- 2019-08-27 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេលតែ ២០ នាទី រាល់ថ្ងៃ ទោះគីឡូធ្ងន់ប៉ុណ្ណាក៏ស្រកទៅបណ្ដើរៗដែរ!
តើអ្នកកំពុងតែខ្ជិលរត់ច្រើនម៉ោងដើម្បីឲ្យស្រកគីឡូមែនទេ? តើអ្នកមិនដឹងថាត្រូវធ្វើបែបណាដើម្បីឲ្យឆាប់ស្រកគីឡូមែនអត់? ចឹងថ្ងៃនេះ កញ្ញា សូមណែនាំរបៀបហាត់ប្រាណត្រឹមតែ ២០នាទីក្នុងមួយថ្ងៃ ធ្វើឲ្យគីឡូស្រកលឿន និងមានប្រសិទ្ធភាពជាការរត់ទៀតផង។ មកហាត់តាម៦ក្បាច់នេះឲ្យបានរាល់ថ្ងៃទាំងអស់គ្នាគីឡូនឹងស្រកដូចប្រាថ្នា។
សកម្មភាពទី១ ធ្វើបែបនេះឲ្យបាន ៦០ វិនាទី ហើយសម្រាក ៣០ វិនាទី
ម្រាមដៃត្រូវដាក់ឲ្យត្រង់ បាតដៃត្រូវតែនៅពីក្រោមស្មា តែកុំសម្រុតខ្លួនពេក។ កុំលើកត្រគាកឡើងខ្ពស់ពេក ត្រូវតែប្រឹងត្រង់ផ្នែកពោះឲ្យខ្លាំង និងទប់ខ្លួនឯងឲ្យនឹងពេលកំពុងធ្វើចលនា។
សកម្មភាពទី២ ធ្វើបែបនេះឲ្យបាន ៦០ វិនាទី ហើយសម្រាក ៣០ វិនាទី
នៅពេលបន្ទន់ជង្គង់ចុះក្រោម ជង្គង់គួរតែនៅស្មើម្រាមជើង ហើយត្រូវតែចុះទៅក្រោមឲ្យជិតដល់ដី។ ម្រាមដៃត្រូវតែបោះទៅមុខឲ្យត្រង់ហើយស្មើនឹងស្មា។
សកម្មភាពទី៣ ធ្វើបែបនេះឲ្យបាន ៦០ វិនាទី ហើយសម្រាក ៣០ វិនាទី
ជើងមិនត្រូវឃ្លាតពីគ្នាពេកនោះទេ។ ព្រោះពេលវានៅឆ្ងាយពីគ្នាពេកធ្វើឲ្យពិបាកទាញចូលគ្នាវិញ។
សកម្មភាពទី៤ ធ្វើបែបនេះឲ្យបាន៦០វិនាទី ហើយសម្រាក៣០វិនាទី
កុំលោតខ្ពស់ពេក គ្រាន់តែលោតឡើងធម្មតាទៅបានហើយ។ បើអ្នកមានអារម្មណ៍ថាវាពិបាកធ្វើមិនបាច់លោតឡើងលើក៏បាន។
សកម្មភាពទី៥ ធ្វើបែបនេះឲ្យបាន៦០វិនាទី ហើយសម្រាក៣០វិនាទី
រក្សាបាតដៃឲ្យនៅត្រង់ ហើយដៃត្រូវតែនៅខាងក្រោមស្មា នៅពេលដែលធ្វើចលនាត្រូវតែផ្ដោតទៅលើដៃខ្លួនឯងឲ្យខ្លាំង។
សកម្មភាពទី៦ ធ្វើបែបនេះឲ្យបាន ៦០ វិនាទី ហើយសម្រាក ៣០ វិនាទី
បាតដៃទាំងដៃទាំងពីរត្រូវតែដាក់នៅក្រោមដើមទ្រូង ហើយនៅពេលទម្លាក់ខ្លួនចុះក្រោម ដៃហើយនឹងខ្នងត្រូវតែត្រង់។ កុំសម្រុតខ្លួនខ្លាំងពេក កុំលើកត្រគាកខ្លាំងពេក ត្រូវប្រើកម្លាំងត្រង់ពោះឲ្យខ្លាំង៕
ចុចអាន៖ ទម្លាយរូបមន្តសម្រកទម្ងន់ ១០ គីឡូក្រាមក្នុងរយៈពេល ៣ ខែ នារីៗធាត់មិនរំលង