កំពុងផ្សាយផ្ទាល់ទូរទស្សន៍ ពិធីការិនីស្រាប់តែលោតកន្ត្រាក់ពេលដឹងថាខ្លួនជាអ្នកត្រូវឆ្នោត
- 2019-12-25 20:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងផ្សាយផ្ទាល់ទូរទស្សន៍ ពិធីការិនីស្រាប់តែលោតកន្ត្រាក់ពេលដឹងថាខ្លួនជាអ្នកត្រូវឆ្នោត
ពិធីការិនីមកពីអេស្ប៉ាញម្នាក់បានទប់អារម្មណ៍ខ្លួនឯងមិនបាន នៅពេលកំពុងប្រកាសលទ្ធផលឆ្នោត ហើយអ្នកដែលត្រូវឆ្នោតគឺខ្លួនឯងផ្ទាល់។
កាលពីថ្ងៃទី២៣ ខែធ្នូមុននេះ នាង Natalie Escudero បានធ្វើជាពិធីការិនីប្រកាសលទ្ធផលឆ្នោតដ៏ធំមួយ សម្រាប់រដូវបុណ្យណូអែល នៅក្នុងប្រទេសអេស្ប៉ាញ។ ខណៈពេលកំពុងប្រកាសពីលទ្ធផលនេះ នារីវ័យ៣០ឆ្នាំ បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងនៅពេលនាងនៅសុខៗក៏ស្រែកហ៊ោរកញ្ជ្រៀវ លោតកន្ត្រាក់តែម្ដង។
តាមនោះដែរ បន្ទាប់ពីប្រកាសរង្វាន់ឆ្នោតលេខ១រួវ អ្នកដែលឈ្នះឆ្នោតរង្វាន់លេខ២ គឺគ្មានអ្នកណាក្រៅពីពិធីការិនីនេះឡើយ។ ក្រោយពេលដឹងថាខ្លួនឈ្នះរង្វាន់ធំនេះរួច នារីរូបនេះក៏ទប់ចិត្តមិនបានហើយនិយាយថា៖ ថ្ងៃស្អែកចែនឹងឈប់ធ្វើការ ហាហា។ មិនដឹងជាពេលឮដូចនេះ ប៉ុស្តិ៍ទូរទស្សន៍របស់ Natalie រអៀសចិត្តឬអត់ទេ តែហាក់ដូចនាងសប្បាយចិត្តខ្លាំងណាស់ពេលនិយាយបែបនេះ។
យោងតាមបណ្ដាញព័ត៌មាន Fox News ឆ្នោតរដូវបុណ្យណូអែលនៅប្រទេសអេស្ប៉ាញគឺតែងមានចំនួនទឹកប្រាក់ខ្ពស់ជាងធម្មតា ដោយរង្វាន់ដែលពិធីការិនីទទួលបានគឺប្រមាណ៤៣ម៉ឺនដុល្លារ៕
ចុចអានបន្ត៖ តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ?