ចង់ពាក់អាវក្នុងឲ្យដើមទ្រូងឃើញស្អាត ស្រីៗត្រូវដឹងពីទម្រង់សុដន់ខ្លួនឯងសិន
- 2020-01-03 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ពាក់អាវក្នុងឲ្យដើមទ្រូងឃើញស្អាត ស្រីៗត្រូវដឹងពីទម្រង់សុដន់ខ្លួនឯងសិន
នៅពេលនិយាយពីបញ្ហាអាវក្នុងទិញក្នុងតម្លៃថ្លៃ តែបែរជាពាក់ទៅមិនអាចជួយឲ្យដើមទ្រូងស្អាត។ មិត្តនារីៗ ឈប់អាលទៅបន្ទោសអាវ តែត្រូវគិតពីទំហំ និងរូបរាងរបស់ខ្លួនឯងសិន។ អត្ថបទនេះនឹងជួយអ្នកឲ្យដឹងពីរបៀបពាក់អាវក្នុងសមជាមួយទ្រូង៖
១.ដើមទ្រូងធំ
ស្ត្រីដែលមានដើមទ្រូងបែបនេះ ច្រើនតែមានចង្អូរធំដែរ។ សណ្ឋានបែបនេះ អ្នកគួរតែជ្រើសរើសអាវក្នុងប្រភេទ SIDE SET ព្រោះអាចទាញដើមទ្រូងទាំងពីរឲ្យមកនៅជិតគ្នាបាន។
២.ដើមទ្រូងធ្លាក់
មនុស្សស្រីមួយចំនួនដែលមានរាងសុដន់បែបនេះ ច្រើនតែជ្រើសរើសយកការវះកាត់ ដើម្បីឲ្យមូលក្លំ។ ប៉ុន្តែបើគ្មានលទ្ធភាពទេ អាចជ្រើសរើសអាវក្នុងប្រភេទ EAST WEST។ អាវប្រភេទនេះ មិនមានប៉ុងកល់ពេកទេ តែអាចជួយឲ្យដើមទ្រូងស្អាតបាន។
៣.សុដន់តូចមួយចំហៀង
ជាការពិតណាស់សុដន់របស់ស្ត្រីភាគច្រើនមានមានទំហំមិនស្មើគ្នាគ្នាទេ ប៉ុន្តែមិនមែនខុសគ្នាខ្លាំង។ ប៉ុន្តែប្រសិនបើអ្នកមានសភាពបែបនេះមែន គួរតែពាក់អាវក្នុង paddle ដើម្បីកែលំអស្ថានភាពមិនប្រក្រតីនោះមួយគ្រាៗ។ ប៉ុងនៅក្នុងអាវ paddle អាចជួយកល់ដើមទ្រូងឲ្យមើលទៅស្មើគ្នាបាន។
៤.សុដន់ធំ តែធ្លាក់
អ្នកដែលមានសុដន់បែបនេះ គួរតែទិញអាវទ្រនាប់ដែលជាប់គ្នាតាំងពីមុខ និងក្រោយ ទើបអាចជួយក្ដោបសុដន់ឲ្យនៅមួយកន្លែងបាន។
៥.សុដន់មានរាងដំឡូង
អ្នកមានដើមទ្រូងប្រភេទនេះ គួរតែពាក់អាវក្នុងដែលមានខ្សែវែង ទើបអាចជួយទាញសុដន់ឲ្យមកនៅលើដូចគេឯងបាន។
៦.សុដន់ស្វិត
ចំណែកអ្នកដែលមានដើមទ្រូងបែបនេះ គួរតែពាក់អាវក្នុងដែលជុចកជ្រៅរាងអក្សរ V។
៧.សុដន់មូលក្លំ
ស្រីៗដែលមានរបស់អំណោយទានពីធម្មជាតិបែបនេះ ពាក់អាវក្នុងធម្មតាៗទៅបានហើយ មិនបាច់កល់ពេកទេ៕
ចុចអាន៖គូទនារីៗបែងចែកជា ៥ ប្រភេទ និងមានលក្ខណៈពិសេសផ្សេងៗគ្នា