ដឹងតែលែងឈឺក្បាលរឿងចាញ់បោកអ្នកលក់អង្ករ បើចេះ ៤ស្នៀតនេះ
- 2020-03-23 21:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែលែងឈឺក្បាលរឿងចាញ់បោកអ្នកលក់អង្ករ បើចេះ ៤ស្នៀតនេះ
តម្រូវការអង្ករនៅលើទីផ្សារបច្ចុប្បន្នមានកើនឡើងជាលំដាប់ ស្របពេលដែលប្រជាជនកម្ពុជានាំគ្នាបង្កើនការទិញអង្ករស្តុកទុកសម្រាប់បរិភោគប្រចាំថ្ងៃ នៅរយៈពេលដែលកំពុងផ្ទុះរីរុសកូរ៉ូណានេះផងដែរ។ ប៉ុន្តែអ្នកទទួលទានគួរតែមានការប្រុងប្រយ័ត្ន ព្រោះយើងមិនដឹងអំពីបច្ចេកទេសទាក់ទិននឹងការប្រើបរិមាណថ្នាំសម្លាប់សត្វល្អិតរបស់អ្នកផលិត ដែលបានប្រើប្រាស់ឡើយ និងរឹតតែត្រូវស្វែងរកយល់អំពីអង្ករគុណភាពពិត និងអ្វីដែលយើងច្រើនលឺតៗគ្នា ថាអង្ករក្លែងក្លាយ ឬអង្ករប្លាស្ទិកឲ្យច្បាស់។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រសាមញ្ញ ចំនួន៤ ដែលអ្នកអាចធ្វើតេស្ត ដើម្បីដឹងថា អង្ករដែលអ្នកកំពុងទទួលទាន គឺជាអង្ករពិត ឬប្លាស្ទិក៖
១. ធ្វើតេស្តដោយប្រើទឹក
យកគ្រាប់អង្ករមួយស្លាបព្រាបាយ ដាក់ចូលទៅក្នុងទឹកត្រជាក់១កែវ។ ប្រសិនបើគ្រាប់អង្ករទាំងនោះ លិចចូលទៅបាតកែវ មានន័យថា វាគឺជាអង្ករពិត។ ផ្ទុយទៅវិញ ប្រសិនបើវាអណ្ដែត សូមអ្នកប្រុងប្រយ័ត្ន ព្រោះវាអាចជាអង្ករប្លាស្ទិក។
២. ធ្វើតេស្តដោយប្រើភ្លើង
យកគ្រាប់អង្ករមកដុត។ ប្រសិនបើវាឆេះអស់ ហើយធុំក្លិនដូចដុតប្លាស្ទិក សូមកុំទទួលទានវា។
៣. ធ្វើតេស្តដោយប្រើត្បាល់ និងអង្រែ
នៅពេលដែលអ្នកប្រើត្បាល់ និងអង្រែ បុកកម្ទេចគ្រាប់អង្ករ វាគួរតែបែកទៅជាគ្រាប់ល្អិតៗ ពណ៌ស និង ហ្មត់ដូចម្សៅ ប៉ុន្តែប្រសិនបើវាជាអង្ករប្លាស្ទិក នោះអ្នកនឹងបានឃើញវា ចេញពណ៌លឿងខ្ចីជំនួសវិញ។
៤. ធ្វើតេស្តដោយទុកចោល
ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់ថា អង្កររបស់អ្នកពិត ឬប្លាស្ទិក អ្នកគ្រាន់តែយកអង្ករដែលចម្អិនរួច (បាយ) ដាក់ក្នុងប្រអប់បិទជិត រួចទុកចោលនៅកន្លែងក្ដៅល្មមជាការស្រេច។ រយៈពេល ២-៣ថ្ងៃក្រោយមក បាយដែលចម្អិនចេញពីអង្ករពិតនឹងផ្អូម។ ចំណែកឯបាយដែលចម្អិនចេញពីអង្ករប្លាស្ទិកនឹងមិនផ្អូមឡើយ។