នារីៗគួរតែស្វែងយល់ជាមុនសិន នូវផលរំខានខ្លះៗបណ្ដាលមកពីកាត់សក់ខ្លី
- 2020-08-06 20:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីៗគួរតែស្វែងយល់ជាមុនសិន នូវផលរំខានខ្លះៗបណ្ដាលមកពីកាត់សក់ខ្លី
សក់ខ្លីជាម៉ូដដ៏ស្រស់ស្អាត និងទាន់សម័យមួយ ដែលអាចទាក់ទាញនារីឲ្យផុងចិត្តដកមិនរួច រហូតសម្រេចចិត្តកាត់ភ្លាមៗ។ ប៉ុន្តែបើអ្នកស្រលាញ់វាតែមួយឆាវ ឬពេលឃើញគេកាត់ស្អាតចិត្តចង់ដែរនោះ គួរស្វែងយល់ពីចំណុចទាំងនេះសិន៖
១.ចង់ខ្លីលឿនទេ តែពេលចង់វែងវិញគឺរាប់ឆ្នាំ
មុនពេលកាត់សក់ អ្នកគួរតែដឹងច្បាស់ពីចំណុចនេះសិន បើទោះជាឥឡូវមានសាប៊ូ ឬថ្នាំបណ្ដុះសក់យ៉ាងណា ក៏សក់មិនដុះលឿនដូចចិត្តដែរ។ អ្នកត្រូវដឹងថា ពេលកាត់ប្រើពេលមិនបាន ១ ម៉ោងឡើយ តែពេលចង់វែងអាចនឹង ២ ឆ្នាំឡើង។
**២.មិនសមនឹងទម្រង់មុខអ្នក**
អ្នកអាចឃើញរូបភាពផ្សព្វផ្សាយ ឬតារាៗក្នុងដួងចិត្តកាត់សក់ម៉ូដនោះ តែអ្នកប្រហែលជាមិនច្បាស់ថាសក់ខ្លីស៊ីនឹងទម្រង់មុខខ្លួនដែរឬក៏អត់ទេ។ ត្រូវស្វែងយល់ពីទម្រង់មុខ និងម៉ូដសក់សិន ទើបពេលកាត់ទៅមិនមែនមុខផ្សេង សក់ផ្សឹង។
៣.មើលពីសភាពសក់
ប្រសិនបើអ្នកមានសក់ទន់រលោង និងត្រង់ពីកំណើតអ្នកអាចកាត់ម៉ូដនោះបានហើយ។ ប៉ុន្តែបើសរសៃសក់មិនល្អ ហើយកាត់ម៉ូដនោះវាអាចធ្វើឲ្យសម្រស់អ្នកកាន់តែយ៉ាប់ជាងមុន។ អ្នកដែលមានសរសៃសក់មិនល្អ ហើយពឹងផ្អែកលើការគាបត្រង់តែមួយមុខ ក៏មិនកើតដែរ ព្រោះធ្វើឲ្យសរសៃសក់ងាប់ និងគ្មានសំណើម។
៤.ពិបាកចងសក់ឡើងលើ
ផលលំបាកមួយនេះ អ្នកប្រាកដជាជួបមិនខានឡើយ។ នៅពេលដែលអ្នកគ្មានពេលគ្រប់គ្រាន់ ដើម្បីគាបវិធីមួយគត់ គឺលើកចងឡើងលើឲ្យអស់ តែសក់អាចនឹងមិនស្អាត ឬមានកូនសក់បះជ្រោងក៏ថាបាន៕
ចុចអាន៖ម៉ូដសក់ស្អាតៗ កំពុងតែពេញនិយមខ្លាំងសម្រាប់ស្រីៗ!