រើសប្រពន្ធតាមក្បួនហុងស៊ុយ គេមើលលើលក្ខណៈទាំង ៥នេះ
- 2020-08-20 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសប្រពន្ធតាមក្បួនហុងស៊ុយ គេមើលលើលក្ខណៈទាំង ៥នេះ
ទំនៀមទម្លាប់ជឿតាមក្បួនហុងស៊ុយ នៅតែបន្តប្រកាន់ខ្ជាប់មិនរលុបបាត់ទៅណា ជាពិសេសសម្រាប់គ្រួសារដែលមានជាប់សែស្រឡាយចិន។ តួយ៉ាងតាមរយៈក្បួនហុងស៊ុយ គេអាចជ្រើសរើសគូស្រករបានដោយមើលលើលក្ខណៈសម្បត្តិទាំង ៥យ៉ាងខាងក្រោមរបស់កូនស្រី៖
១. នារីដែលមានទំហំស្មាតូច៖ នារីដែលមានស្មាតូចមើលទៅរាងសមសួនពេញលក្ខណៈជាមនុស្សស្រី មិនឃើញមាឌឌាំងច្រងោងមាំឡើយ។ គេសម្គាល់ថានារីដែលមានលក្ខណៈបែបនេះជាមនុស្សវៃឆ្លាត ពូកែក្នុងការប្រាស្រ័យទាក់ទង បើសិនបុរសជាប្តីមានតំណែងជាអ្នកជំនួញផងទៀតនោះ មនុស្សស្រីប្រភេទនេះនឹងដើរតួជាជំនួយការដ៏ល្អ ធ្វើឲ្យមុខរបរកាន់តែមានភាពរីកចម្រើន ប្រៀបបីដូចជាខ្លាដុះស្លាបអ៊ីចឹង។
២. ច្រមុះតូច៖ នាងមិនត្រូវតែចេះរៀបចំកិច្ចការផ្ទះសម្បែងបានល្អប៉ុណ្ណោះទេ តែចំពោះរឿងលុយកាក់ក៏មិនធម្មតាដែរ នាងចេញទុកដាក់ទ្រព្យដែលប្តីខំរកមក មិនចាយវាយខ្ជះខ្ជាយដូចស្ត្រីកញ្ជើធ្លុះឡើយ។
៣. កំភួនជើងស្រលូន៖ គេសម្គាល់ថាជានារីដែលមានភាពស្វាហាប់រហ័សរហួន មិនខ្ជិលច្រអូស ពិសេសនាងជាមនុស្សដែលជួយទុក្ខធុរៈប្តីបានច្រើន ហើយមិនងាយរអ៊ូរទាំជាមួយការងារឡើយ។
៤. ចង្កេះតូច ត្រគាកធំ៖ លក្ខណៈអំណោយផលបែបនេះ គឺគេតែងជឿថានាងងាយស្រួលក្នុងការសម្រាលកូន ឬអាចនឹងមានកូនច្រើន។
៥. មាត់តូច៖ សម្គាល់ថាជាមនុស្សស្រីដែលមិនចេះរាយមាយ និយាយលេបខាយផ្តេសផ្តាស៕