ទាំងស្អាត និងមានសណ្តាប់ធ្នាប់! មកមើលរបៀបរៀបចំទូសម្លៀកបំពាក់ថ្មី ទាន់សម័យ
- 2020-10-11 19:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងស្អាត និងមានសណ្តាប់ធ្នាប់! មកមើលរបៀបរៀបចំទូសម្លៀកបំពាក់ថ្មី ទាន់សម័យ
មនុស្យយើងភាគច្រើនតែងតែមានផលវិបាកអំពីរឿងសម្លៀកបំពាក់ ទាំងការសម្អាត និងរៀបចំទុកដាក់ ប៉ុន្តែវាក៏អាស្រ័យទៅលើទីកន្លែងផងដែរ។ អ្នកដែលមានបន្ទប់ធំទូលាយអាចដាក់ទូខោអាវធំដែលមានភាពងាយស្រួលជាង អ្នកដែលមានបន្ទប់តូចចង្អៀត។ បើទោះបីជាអ្នកមានកន្លែងធំល្វឹងល្វើយ តែថ្ងៃណាមួយវានឹងពេញហៀរ ឬក៏រៀងរញ៉េញ៉ៃជាមិនខាន។
តោះ! កុំចាំដល់មានបញ្ហារំខានអារម្មណ៍ទាន់ មកចាប់ផ្តើមធ្វើការកែច្នៃលំអ និងរៀបចំទូខោអាវសារឡើងវិញ សម្រាប់ត្រៀមចូលឆ្នាំថ្មី អ្វីៗក៏ថ្មី។
ភាគច្រើនយើងប្រើទូដែលមានលក្ខណៈបញ្ឈរ ហើយមានថតតែមួយ ឬបីប៉ុណ្ណេះ ជាហេតុពិបាកក្នុងការរៀបចំរបស់កំប៉ិកកំប៉ុកដូចជា៖
ខោអាវក្នុង
ស្រោមជើង និងសម្ពារះលំអខ្លួនជាច្រើនប្រភេទទៀត។
ជំហ៊ានដំបូងអ្នកគួរសាកប្តូរពីទូឈើ ឬទូក្រណាត់ ទៅជាទូកាត់ ឬក៏ទូធ្នើដែលមានថត ឬថ្នាក់ច្រើនវិញ ព្រោះវាចំណេញទាំងទីតាំងហើយក៏អាចដាក់បានរបស់របរច្រើនជាងមុនដែរ។ តម្លៃវាក៏សមរម្យ ហើយមើលទៅមានសណ្តាប់ធ្នាប់ស្អាត និងទាន់សម័យទៀតផង៕
ចុចអានបន្ត៖
កាបូបសមញ្ញៗតែគុណភាពខ្ពស់ ផលប្រយោជន៍ច្រើន ហើយអាចស្ពាយដូចជាតារាមូ៉ឌែលចឹង
រូបភាព៖ Pinterest