ប្រែពីថ្នល់ជាតិរាបស្មើ ជាមួយអាហារទាំងនេះ
- 2020-11-12 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រែពីថ្នល់ជាតិរាបស្មើ ជាមួយអាហារទាំងនេះ
អាចឡើងបាន ២ ទៅ ៣ លេខឯណោះ អោយតែឧស្សាហ៏ទទួលទានអាហារប្រភេទនេះ
១. សណ្ដែកសៀង
សណ្ដែកប្រភេទសម្បូរទៅដោយជីវជាតិចិញ្ចឹមជាច្រើនប្រភេទដែលរួមមាន ប្រតេអ៊ីន វីតាមីន ជាតិរ៉ែ កាល់ស្យូម ដែលល្អសម្រាប់សុខភាព។ ជាពិសេសចំពោះអ្នកដែលចង់បានដើមទ្រូងស្អាតមូលក្លំ សារជាតិ Phytoestrogen នៅក្នុងសណ្ដែកប្រភេទនេះមាននាទីទៅរំញោចការផលិតអរម៉ូន Estrogen ជួួយអោយដើមទ្រូងឡើងធំបាន។
២. ជើងមាន់
ជើងមាន់មានជីវជាតិចិញ្ចឹមជាច្រើនប្រភេទ ជាពិសេស កូឡាជែនរហូតដល់ទៅ ៨០ ភាគរយជួយអោយស្បែកមិនងាយនឹងចាស់ជ្រីវជ្រួញទៅតាមអាយុ។ លើសពីនេះឆ្អឹងខ្ចីនៃជើងមាន់ក៏មានផ្ទុក Hydroxyaptite ដែលអាចជួយជម្រុញអោយដើមទ្រូងឡើងធំបាន។
៣. ម្នាស់
វីតាមីន C ដែលមានផ្ទុកនៅក្នុងផ្លែម្នាស់អាចជួយជម្រុញដល់ការផលិតជាតិ កូឡាជែនក្នុងរាងកាយ ជួយអោយដើមទ្រូងមិនយារធ្លាក់ និង តឹងណែនល្អ។
៤. ចេក
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភចេកក៏មានគ្រឿងផ្សំសកម្មពិសេសផ្សេងទៀតជាច្រើនទៀតដែលគាំទ្រដល់ការលូតលាស់ជាលិកាខ្លាញ់នៅក្នុងដើមទ្រូងអ្នក ព្រមទាំងវីតាមីន A និង E ដែលជួយផ្តល់សំណើមដល់ស្បែកបានថែមទៀត។
៥. ពងមាន់ចម្ហុយទឹកឃ្មុំ
អាហារប្រភេទនេះ ទទួលបានការពេញនិយមជាខ្លាំងពីសំណាក់នារីៗជប៉ុន ដោយពួកគេអួតសរសើរពីវាថាបានជួយអោយដើមទ្រូងពួកគេឡើងធំបាន ២ ទៅ ៣ លេខឯណោះ ដោយស៊ុតមានផ្ទុកប្រតេអ៊ីន ដែលជួយដល់ការផលិតជាតិកូឡាជែន ព្រមទាំង ទឹកឃ្មុំដែលជួយអោយស្បែកមានសំណើម និង មើលទៅក្មេងជាងវ័យ។