អបអរសាទរ! ស្ត្រីខ្មែរ-អាមេរិកដំបូងគេ ស៊ូលី សារ៉ូ បានឈ្នះជាសមាជិក្រុមប្រឹក្សាសង្កាត់ នៅទីក្រុងឡុងប៊ិច

  • 2020-12-17 20:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំបំផុតមួយ សម្រាប់ជនជាតិខ្មែរ ពិសេសស្ត្រីដែលរស់នៅសហរដ្ឋអាមេរិក និងជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ។ នោះគឺ លោកស្រីបណ្ឌិត ស៊ូលី សារ៉ូ ដែលបានប្រាប់ពីអារម្មណ៍រំភើប និងពិតជាមានមោទនភាពណាស់ដែលបានក្លាយជាស្ត្រីខ្មែរ-អាមេរិកដំបូងគេ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្នុងទីក្រុង ឡងប៊ិច ដើម្បីចូលរួមបម្រើការងារសម្រាប់ទីក្រុង និងនៅទូទាំងប្រទេសនេះ។

ក្នុងពិធីស្បថចូលកាន់ដំណែងកាលពីម្សិលមិញ លោកស្រីបានបញ្ជាក់ថា បើរំលឹកទៅអតីតកាល ខ្លួនមិនដែលភ្លេចពីប្រវត្តិខ្លួនឯង ដែលបានកើតនៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីឪពុកម្តាយ បានរត់ភៀសខ្លួន ដើម្បីគេចពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។

លោកស្រី សារ៉ូ បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរស់នៅ ការដោះស្រាយនូវភាពគ្មានផ្ទះសម្បែង និងភាពគ្មានការងារធ្វើនៅក្នុងទីក្រុងនេះ។ លោកស្រីបានបន្ថែមទៀតថា " គោលដៅរបស់នាងខ្ញុំ គឺដើម្បីដោះស្រាយបញ្ហាប្រឈមកំពូលៗ ដែលប្រជាជនរបស់យើងប្រឈមមុខ និងដើម្បីធ្វើឲ្យគុណភាពជីវិត រស់នៅសម្រាប់មនុស្សគ្រប់រូបមានភាពប្រសើរឡើង"។

ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានក្លាយជាផ្ទះថ្មីសម្រាប់គ្រួសាររបស់លោកស្រី និងជនភៀសខ្លួនរាប់ពាន់នាក់ផ្សេងទៀត ដែលគេប៉ាន់ប្រមាណថាមានប្រជាជនកម្ពុជាចន្លោះពី ៥ ម៉ឺនទៅ ៧ ម៉ឺននាក់កំពុងតែរស់នៅទីនេះ។ លោកស្រីបន្ថែមទៀតថា " ការតាំងទីលំនៅថ្មីឡើងវិញនៅអាមេរិក ដំបូងឡើយ គឺមានផលពិបាកខ្លាំងណាស់ ប៉ុន្តែដោយសារការរស់នៅរបស់បងប្អូនខ្មែរយើងចេះសហការគ្នាល្អ ពួកយើងក៏បានជម្នះរាល់ឧបសគ្គ ដែលយើងបានប្រឈមមុខកន្លងមក ដោយហេតុនេះហើយទើប លោកស្រី ពិតជាមិនអាចបំភ្លេចបានពីដើមកំណើតរបស់ខ្លួនបានឡើយ"។

គិតមកដល់ពេលបច្ចុប្បន្ននេះ លោកស្រី សារ៉ូ បានមករស់នៅក្នុងទីក្រុង ឡងប៊ិច អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ទោះបីជាបានរស់នៅក្នុងទីក្រុងនេះអស់រយៈពេលជាយូរក៏ដោយ ក៏ប្រជាជនកម្ពុជានៅទីនេះមិនដែលអាចបោះឆ្នោតជ្រើសរើសតំណាងសម្រាប់ខ្លួនឯងបានទេ ទោះបីពួកគេបានព្យាយាមច្រើនដងរួចមកហើយក៏ដោយ។ ជនជាតិខ្មែរដែលបានឈរឈ្មោះអោយក្រុមប្រឹក្សាក្នុងស្រុកដំបូងគេគឺ Sandy Blankenship នៅក្នុងឆ្នាំ ១៩៩៦។

ការដឹកនាំរបស់លោកស្រី សារ៉ូ ក្នុងវ័យ ៣៩ ឆ្នាំ ដែលជាសាស្ត្រចារ្យមកពីរដ្ធកាលីហ្វ័រញ៉ា (Cal State Los Angeles) បានក្លាយជាជនជាតិខ្មែរ-អាមេរិកដំបូងគេបង្អស់ដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សានៅទីក្រុង ឡងប៊ិច។

ជាលទ្ធផលនៃការបោះឆ្នោតដំបូងកាលពីយប់ថ្ងៃអង្គារបានបង្ហាញថា៖ បេក្ខជនក្រុមប្រឹក្សាមណ្ឌលទី ៦ គឺលោកស្រី ស៊ូលី សារ៉ូ បានឈ្នះឆ្នោតលោក Dee Andrews ដែលកំពុងកាន់អំណាចតំណាងឲ្យទីក្រុង ឡុងប៊ិច។ អ្នកគាំទ្រជាច្រើនបានសម្តែងការរំភើប ចំពោះការផ្លាស់ប្តូរ នឹងការនាំមុខរបស់ សារ៉ូ ចំនួន ១៩ ភាគរយក្នុងការឈ្នះឆ្នោត ហើយនេះជាអ្វីដែលពួកគេចង់បាននោះ គឺអ្នកដឹកនាំថ្មី។

សូមរំលឹកថា លោកស្រី សារ៉ូ ត្រូវបានបោះឆ្នោត ដែលបានឆ្លុះបញ្ចាំងពីការគាំទ្រដ៏ខ្លាំងក្លា ដែលលោកស្រីទទួលបាន។ នៅក្នុងការបោះឆ្នោតបឋមកាលពីខែមីនាកន្លងទៅ លោកស្រីបណ្ឌិត សារ៉ូ ទទួលបានសំឡេងគាំទ្រ ៤៥% ខណៈពេលដែលលោក អាន់ឌ្រូន ទទួលបាន ២៩% នៅក្នុងចំណោមបេក្ខជនទាំង ៦ នាក់។ ការនាំមុខរបស់ លោកស្រី កើតឡើងចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តខ្លួនឯង ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជន ដែលរស់នៅតំបន់នោះ ដែលជាសហគមន៍ដែលកំពុងត្រូវការជំនួយ និងអ្នកដឹកនាំដូចជារូបលោកស្រី។

យុទ្ធនាការរបស់ សារ៉ូ បានរៃអង្គាសប្រាក់បានប្រហែល ៨៥.០០០ ដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុពីទីក្រុងនោះ។ ទោះជាយ៉ាងណាក៏ដោយយុទ្ធនាការរបស់លោកស្រី មិនមានការគាំទ្រពីអភិបាលក្រុងទេ។ ខណៈពេលដែល សារ៉ូ មិនបានទទួលការគាំទ្រពីចៅហ្វាយក្រុង នាងបានទទួលការគាំទ្រពីសមាជិកក្រុមប្រឹក្សា Long Beach គឺ Jeannine Pearce, Roberto Uranga និង Rex Richardson ក៏ដូចជាមន្ត្រីជាប់ឆ្នោតដទៃទៀត នៅទូទាំងទីក្រុង និងតំបន់នេះ។

ជាលទ្ធផលពីគណៈកម្មការ Los Angeles ដែលទទួលបន្ទុកការបោះឆ្នោតនៅទីក្រុង ឡងប៊ិច បង្ហាញថា សារ៉ូ ទទួលបានសំឡេង ៥.២៥៨ ស្មើនឹង ៥៩% នៃការបោះឆ្នោតខណៈដែល Andrews ទទួលបានតែ ៣.៧១២ សំឡេងស្មើនឹង ៤១%។

រូបភាព៖ lbpost, Suelysaro

អានបន្ត៖

ប្រភព៖ Long Beach Post | LongBeachCity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម
អត្ថបទថ្មី