ក្មេងប្រុសម្នាក់ជាប់ទោសពីបទធ្វើបាប និងរើសអើងពូជសាសន៍លើនិស្សិតជនជាតិអាស៊ី

  • 2021-01-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេងប្រុសជនជាតិអង់គ្លេសអាយុ ១៥ ឆ្នាំម្នាក់ត្រូវបានគេរកឃើញថាមានទោសពីបទធ្វើបាប និងរើសអើងពូជសាសន៍ទៅលើនិស្សិតជនជាតិសិង្ហបុរីម្នាក់ដែលកំពុងដើរត្រលប់ទៅផ្ទះវិញ។ លោក Jonathan Mok អាយុ ២៣ ឆ្នាំត្រូវបានគេវាយដំុនៅលើផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នៅក្នុងខែសីហាទើបក្មេងប្រុសជនជាតិអង់គ្លេសនោះសារភាពថាមិនមានចេតនាវាយធ្វើបាបនោះទេ ប៉ុន្តែបានបដិសេធពីការរើសអើងជាតិសាសន៍ តែជាចុងក្រោយត្រូវបានគេកាត់ទោសពីបទធ្វើបាបរាងកាយដ៏ធ្ងន់ធ្ងរ។

ការថតកាំរស្មីអ៊ិចបានបង្ហាញថាជនរងគ្រោះបានបាក់ឆ្អឹងច្រមុះ និងឆ្អឹងថ្ពាល់របស់គាត់។ ក្នុងអំឡុងពេលនៃការសាកសួរកាលពីខែធ្នូ ក្មេងប្រុសជនជាតិអង់គ្លេសនោះបាននិយាយថាគេមិនបាននិយាយពាក្យថា មេរោគ ហើយបានបដិសេធថាគេមិនមែនជាមនុស្សប្រកាន់ពូជសាសន៍ទេ។ ប៉ុន្តែតុលាការមានភ័ស្តុតាងថាមានមនុស្សជាច្រើនបានលឺពីចម្ងាយ។

ដំបូងគាត់ត្រូវបានកាត់ទោសនៅខែកញ្ញានៅតុលាការបន្ទាប់ពីគាត់បានសារភាពថាបានបង្កវាឡើង តែគ្មានចេតនា។ ប៉ុន្តែបន្ទាប់ពីការបើកសវនាការនៅខែសីហានោះ បានបង្ហាញថាការវាយប្រហារទៅលើលោក Jonathan Mok គឺច្បាស់ណាស់ដែលបណ្តាលមកពីការស្អប់ខ្ពើមដោយសារតែមុខមាត់ជាតិសាសន៍របស់គាត់។

លោក Jonathan Mok បានប្រាប់ថាក្មេងប្រុសអាយុ ១៥ ឆ្នាំនោះបានចូលរួមក្នុងការវាយប្រហារគាត់ ដាល់ និងទាត់គាត់ដោយប្រាប់គាត់ថា "ខ្ញុំមិនចង់អោយមានមេរោគឆ្លងនៅក្នុងប្រទេសរបស់ខ្ញុំទេ"។ ក្មេងប្រុសជនជាតិអង់គ្លេសដែលមិនអាចបញ្ចេញឈ្មោះដោយហេតុផលស្របច្បាប់ត្រូវនោះ បានដោះលែងឲ្យនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌ តែនឹងត្រូវធ្វើការសម្រេចការផ្តន្ទាទោសនៅឯតុលាការ Highbury Corner នៅថ្ងៃទី ២៧ ខែមករាខាងមុខនេះ៕

រូបភាព៖ BBC, Skynews

អានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម
អត្ថបទថ្មី