មិនសាំញ៉ាំ អស់លុយតិច តែបានក្បាលពោះរាបស្មើ ដោយទឹកផ្លែឈើ ៣ មុខ
- 2021-01-05 19:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសាំញ៉ាំ អស់លុយតិច តែបានក្បាលពោះរាបស្មើ ដោយទឹកផ្លែឈើ ៣ មុខ
ក្បាលពោះហៀរសុទ្ធតែខ្លាញ់ ស្លៀកពាក់អីក៏មិនស្អាត។ បើលេបថ្នាំសម្រកខ្លាចប៉ះពាល់សុខភាពទៅថ្ងៃមុខ។ មានតែវិធីធម្មជាតិៗដូចជាការថែទាំ ហាត់ប្រាណ របបអាហារប៉ុណ្ណោះ ទើបគ្មានអ្វីត្រូវបារម្ភ។ ក្នុងនោះដែរ សូម្បីទឹកផ្លែឈើ ក៏ដើរតួនាទីសំខាន់ក្នុងការជួយឲ្យក្បាលពោះរាបស្មើ ស្រស់ស្អាតដូចប្រាថ្នា។ តើមានអ្វីខ្លះទៅ?
១. ទឹកឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ អ្នកក៏អាចកិនយកទឹករបស់វា ផឹកស្រស់ៗ ដើម្បីកាត់បន្ថយកាឡូរី បញ្ចុះកម្តៅក្នុងរាងកាយ ធ្វើឲ្យក្បាលពោះរាបស្មើ។
២. ទឹកម្នាស់
ក្នុងផ្លែម្នាស់សម្បូរទៅដោយជីវជាតិសំខាន់ៗជាច្រើន ពិសេសផលប្រយោជន៍ចំពោះសម្រស់។ ម្នាស់មានប្រូតេអ៊ីនម្យ៉ាង ដែលចូលទៅសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់បានយ៉ាងល្អ។ អ្នកអាចត្រងយកតែទឹក ឬកិនលាយជាមួយសាច់ម្នាស់ ហើយផឹកបញ្ចូលគ្នាតែម្តងក៏បាន។
៣. ទឹកបឺរ
ក្នុងផ្លែបឺរគ្មានជាតិស្ករធ្វើធាត់ដូចផ្លែឈើដទៃទៀតទេ។ វាមានប្រយោជន៍ច្រើនរាប់មិនអស់ចំពោះរាងកាយ និងអាចជួយកាត់ជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់អ្នក ពិសេសត្រង់ផ្នែកក្បាលពោះ។ គួរកិនបឺរស្រស់ ដោយពុំចាំបាច់ដាក់បន្ថែមស្ករឬទឹកដោះគោស្រស់ទេ បើអ្នកមិនចង់ឡើងគីឡូលើសដើម។
ចុចអានបន្ត៖