ជីវិតតែងតែធ្វើហួសផែនការប៉ុន្តែមានវិធីកែលម្អសម្រាប់គ្រប់គ្រងឲ្យប្រសើរឡើងវិញបាន

  • 2021-02-28 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងទាំងអស់គ្នាមានសម្លេងផ្ទាល់ខ្លួននៅក្នុងគិតរបស់យើងនិមួយៗ។ វាគឺជាសំលេងដែលអាចធ្វើអោយអ្នករីករាយនិងជោគជ័យក្នុងជីវិតបានដោយព្យាយាមរាប់ចំនួនដងដែលអ្នកគិតអវិជ្ជមានចំពោះខ្លួនឯង បន្ទាប់មកអ្នកនឹងកែលម្អមកជាឈប់បន្ទោសខ្លួនឯងជំនួសនូវវិធីល្អៗខាងក្រោមដូចជា៖

គ្រប់គ្រងការដកដង្ហើមរបស់ខ្លួនឯងដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នក

មនុស្សភាគច្រើនសន្មតថាគេអាចដកដង្ហើមបានហើយមិនខ្វល់ពីការដកដង្ហើមតាមពេលវេលា។ ប៉ុន្តែមានមនុស្សតិចណាស់យល់ថាការដកដង្ហើមគឺមានសារៈសំខាន់ខ្លាំងណាស់ដោយយកចិត្តទុកដាក់ នឹងសកម្មភាពដែលផ្តល់ឱ្យយើងនូវការលួងលោមចិត្តរាល់ពេលដែលមានអារម្មណ៍មិនស្រួលចំពោះរឿងមិនល្អ នឹងបញ្ហាពិបាក ៗផ្សេងដើម្បីប្រឈមមុខដោះស្រាយបានស្រួល ។

លួងលោមខ្លួនឯង

យើងទាំងអស់គ្នាមានសម្លេងផ្ទាល់ខ្លួន ដែលអាចធ្វើអោយអ្នករីករាយនិងជោគជ័យ។ ព្រោះការគិតអវិជ្ជមានវា នឹងធ្វើឲ្យបន្ទោសខ្លួនឯងច្រើន។ ប៉ុន្តែអ្នកគួរតែផ្លាស់ប្តូរនឹងដឹងពីរបៀបលួងលោមខ្លួនឯងនិយាយពាក្យវិជ្ជមានសម្រាប់ខ្លួនមានសន្តិភាពផ្លូវចិត្ត និងអារម្មណ៍បានល្អសម្រាប់បន្តដំនើតទៅមុខបាន។

និយាយាសុំទោស ឬអរគុណអរគុណខ្លួនឯង

ប្រសិនបើអ្នកអាចទទួលយកអ្វីដែលរីករាយនៅក្នុងជីវិតរបស់អ្នកហើយគួរតែអ្នកចេះស្កប់ស្កល់ និងអរគុណចំពោះសន្ទស្សន៍ សុភមង្គលរបស់អ្នកនឹងខ្ពស់ជានិច្ច។ ឬបើសិនជាមានបញ្ហាក៏ត្រូវចេះសុំទោសខ្លួនឯងដើម្បីផ្តល់កម្លាំងចិត្តដល់ការការគិត និងអាចឡើហមកប្រឈមជាថ្មីបាន។ព្រោះការដឹងគុណបង្រៀនយើងពីរបៀបផ្តោតក្តីសង្ឃឹមរបស់យើងលើវិធីដើម្បីរក្សាខ្លួនយើងពីការធ្លាក់ចុះ ឡើងក្នុងជីវិត។

បរិភោគឆ្លាត

ទោះបីជាវាមានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយសូមកុំញ៉ាំអាហាររហ័ស ស្រាប់គ្មានថាមពលពិសេសស្ត្រី។ អាហារទាំងនោះនឹងធ្វើឱ្យអ្នកមានសកម្មភាពយឺតនិងងងុយគេង។ ទទួលទានច្រើនធ្វើឱ្យខ្ជិលសុខភាពអ្នកចុះខ្សោយ។ ព្រោះការជ្រើសរើការទទួល ទាននឹងគិតពីសុខភាពក៏ជាវិធីកែលម្អជីវិតឲ្យប្រសើរក្នុងការរស់នៅប្រកបដោយជោគជ័យដែរ។

គេងឱ្យបានគ្រប់គ្រាន់

ការគេងគឺមានសារៈសំខាន់ណាស់អាចឲ្យអ្នកផ្តោតលើការងារនិងការសិក្សាប្រកបដោយប្រសិទ្ធភាព។ ព្រោះការកំណត់គោលដៅក្នុងជីវិតឲ្យមានលំនឹងក៏ទាក់ទងការរៀបចំកាលវិភាគមួយទាក់ទងនឹងការសម្រាកគេងឲ្យបានគ្រប់គ្រាន់នឹងភ្ញាក់មកវិញទាន់ពេលវេលាដើម្បីកំណត់កត្តាកែលម្អក្នុងការរស់នៅឲ្យកាន់តែប្រសើរក្នុងជីវិតចំគោលដៅដែលចង់សម្រេចបាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី