តោះមកដឹង! ទេវតាឆ្នាំនេះព្រះនាមអ្វី សោយអ្វីជាអាហារ ហើយចូលម៉ោងប៉ុន្មាន?

  • 2021-03-31 20:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជា​រៀង​រាល់​ឆ្នាំ​ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិគឺជាបុណ្យដ៏ធំមួយមិនថាតែនៅកម្ពុជា​នោះទេ រីឯប្រទេសជិតខាងមួយចំនួនទៀត​ ក៏តែងប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មីនេះ​ ទៅតាមបែបបទ​ លាយនឹងជំនឿផ្សេងៗគ្នា​។

​​យោង​តាម​​ការ​ដក​ស្រង់​ពី​ផេក ទេវធីតាសង្រ្កាន្ត ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ ទេព្តាឆ្នាំថ្មី​ ឆ្នាំឆ្លូវ​ ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ទ្រង់​សោយ "សប្បិ"​ ប្រែថាទឹកដោះថ្លា ជា​ក្រយោ​ស្ងោយ។​​ សម្រាប់ថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើ​នៅ​ថ្ងៃពុធ​ ៣​កើត​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ដែលត្រូវនឹងថ្ងៃទី១៤​ ខែមេសា​ គ្រិស្តសករាជ ២០២១​ វេលាម៉ោង​ ៤:០០នាទីទៀបភ្លឺ​។

ទោះ​ជា​ឆ្នាំ​នេះ ​កម្ពុជា​កំពុង​រង​វិបត្តិ​ដោយសារ​កូវីដ​ក៏​ដោយ ​តែពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ប្រារព្ធ​ធម្មតា ដោយ​ប្រជាពលរដ្ឋ​គួរ​រៀប​ចំពិធី​សប្បាយ​រីក​រាយ​​ជួប​ជុំ​ក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ។

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី