៥ យ៉ាងជួយប្រព័ន្ធភាពសុាំចំពោះស្ត្រីមានផ្ទៃពោះក្នុងពេលការរាតត្បាតជំងឺកូវីដ ១៩

  • 2021-08-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុងពេលមានផ្ទៃពោះប្រព័ន្ធការពាររាងកាយរបស់ម្តាយឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ដើម្បីការពារសុខភាពទាំងម្តាយ និងទារកពីជំងឺផ្សេងៗ។ ពេលមានផ្ទៃពោះប្រព័ន្ធការពាររាងកាយរបស់អ្នក នឹងត្រូវធ្វើការកាន់តែខ្លាំងទាំងម្តាយ និងទារកក្នុងផ្ទៃ។ ដូច្នេះស្ត្រីមានផ្ទៃពោះ អាចប្រឈមបញ្ហាសុខភាពចុះខ្សោយ និងងាយឆ្លងកើតជំងឺជាងធម្មតាដែរ។

ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគស្ត្រីមានផ្ទៃពោះត្រូវការបង្កើនភាពគន្លឹះថែទាំ និងបង្កើនភាពសុាំនៃរាងកាយបស់ខ្លួនឯង។ ខាងក្រោមនេះគឺជាគន្លឹះខ្លះដើម្បីជួយស្ត្រីមានផ្ទៃពោះពង្រឹងប្រព័ន្ធការពាររាងកាយ។

១.ផឹកទឹកឱ្យបានច្រើន

៦០% នៃជាតិទឹក គឺមាននៅក្នុងរាងកាយរបស់មនុស្សពេញវ័យ។ ចំពោះស្ត្រីមានផ្ទៃពោះ ដើម្បីឱ្យប្រព័ន្ធការពាររាងកាយទប់ទល់នឹងបាក់តេរី និងមេរោគបង្កឱ្យមានជំងឺ។ ការផឹកទឹកឱ្យបានច្រើនគឺជាការចាំបាច់ និងជួយដោះស្រាយបាន។ ជារៀងរាល់ថ្ងៃស្ត្រីមានផ្ទៃពោះគួរផឹកទឹកប្រហែល ២-៣ លីត្រដើម្បីបង្កើនភាពធន់ផ្តល់សំណើមដល់ស្បែកនិងកំចាត់ជាតិពុលយ៉ាងមានប្រសិទ្ធភាពពីក្នុងខ្លួន។

២.ធ្វើលំហាត់ប្រាណស្រាល ៗ និងទៀងទាត់

ការធ្វើលំហាត់ប្រាណជួយបង្កើនចរន្តឈាមនៅក្នុងរាងកាយដើរល្អ និងជួយឱ្យស្ត្រីមានផ្ទៃពោះមានភាពបត់បែនរហ័សរហួន។ លំហាត់ប្រាណស្រាលៗមានដូចជា៖ ការដើរ ហែលទឹក យូហ្គាជាដើម។ គួរហាត់ប្រាណប្រហែល ២០ នាទីជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ៥ថ្ងៃក្នុងមួយសប្តាហ៍។ មុនពេលធ្វើលំហាត់ប្រាណស្ត្រីមានផ្ទៃពោះក៏គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីជ្រើសរើសវិធីហាត់ប្រាណដែលសមស្របមិនប៉ពាល់សុខភាពម្តាយនិងកូន។

៣.បៀបរបររស់នៅល្អ

របៀបរស់នៅល្អ សមហេតុផលជួយឱ្យស្ត្រីមានផ្ទៃពោះរក្សាបានស្ថានភាពរាងកាយ និងផ្លុវចិត្តមានស្ថេរភាព និងពង្រឹងភាពធន់។ ស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុកដាក់ចំពោះការរក្សានូវទម្លាប់មួយចំនួនដូចជា៖ ការគេងឱ្យបានគ្រប់គ្រាន់មិនត្រូវគេងយប់ជ្រៅ រក្សាស្មារតីរីករាយកាត់បន្ថយភាពតានតឹង ដោយការស្តាប់ភ្លេង អានសៀវភៅ ឬទស្សនាវដ្តី។

៤.របបអាហារមានជីវជាតិគ្រប់គ្រាន់

ការរក្សារបបអាហារដែលមានសុខភាពល្អជាមួយផ្លែឈើ បន្លែ និងប្រូតេអ៊ីនច្រើន គឺអាចជួយបង្កើនភាពធន់របស់រាងកាយ។ ស្ត្រីមានផ្ទៃពោះក៏គួរតែកំណត់កម្រិតជាតិស្ករ និងខ្លាញ់មិនល្អ អាហារចម្រាញ់ពីម្សៅ បើឆ្លងមេរោគអាហារបំប៉នដែលមានតុល្យភាពគ្រប់គ្រាន់ នឹងជួយឱ្យស្ត្រីមានផ្ទៃពោះឆាប់ជាពីជំងឺ។ លើសពីនេះចៀសវាងការសេពគ្រឿងស្រវឹងស្រាបៀរថ្នាំជក់កាហ្វេជាដើមដើម្បីកុំឱ្យប៉ះពាល់ដល់រាងកាយទាំងម្តាយនិងទារក។

៥.ការយល់ដឹងអំពីការការពារខ្លួន

ក្នុងកំឡុងពេលមានវិបត្តិស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ស្ត្រីមានផ្ទៃពោះត្រូវយកចិត្តទុកដាក់បន្ថែមទៀតដើម្បីការពារខ្លួន។

  • កុំចេញទៅកន្លែងដែលមានមនុស្សច្រើនបង្កឲ្យមានការឆ្លងជំងឺ លាងដៃជាមួយសាប៊ូជាប្រចាំបន្ទាប់ពីប៉ះពាល់ជាមួយអ្នកដទៃ

  • សូមពាក់ម៉ាស់ពេលចេញពីផ្ទះ និងដូរញឹកញាប់ ចៀសវាងប្រើតែ១ក្នុង១ថ្ងៃពេញ

  • ខ្ពុលមាត់របស់អ្នកជាមួយទឹកអំបិលជាប្រចាំ

  • កុំសូវនៅជាប់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដើម្បីចៀសវាងការស្ងួតច្រមុះ

  • រាល់ការកាន់ចាប់របស់របរនានា ចាំបាច់ត្រូវពាក់ស្រោមដៃជាប្រចាំ

  • ថែទាំសុខភាពខ្លួនឯងឲ្យបានល្អកុំឲ្យកើតជំងឺផ្តាសសាយ ដែលអាចឲ្យមានគ្រោះថ្នាក់ដល់ទារក ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី