ឈប់ច្រឡំ! មកដឹងរឿងបែកសង្វារលើស្បែកពេលមានផ្ទៃពោះ និងការព្យាបាលទាន់ពេល

  • 2021-08-29 20:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានការយល់ច្រឡំខ្លះៗទាក់ទងនឹងបញ្ហារបស់អ្នកម៉ាក់ដែលកំពុងមានផ្ទៃពោះ និងការឡើងសង្វារនៅស្បែកខាងក្រៅដែលមើលទៅដូចជាជន្លេនលើស្បែក ពិសេសបរិវេណពោះ ឬគូថ។ ពិសេសអ្វីដែលតែងតែលឺ តៗគ្នាមកនោះ គឺថាដោយសារកូនក្នុងផ្ទៃរបស់អ្នកម៉ាក់ដុះច្រើនទើបធ្វើឲ្យម៉ាក់រមាស់ស្បែកពោះ និងឡើងសង្វារបែបនេះ។

បើតាមការបកស្រាយនូវចម្ងល់ និងដើម្បីឆ្លើយតបនឹងការយល់ច្រលំនានារបស់អ្នកម៉ាក់ស្បែកប្រភពពីលោកស្រី សាស្ត្រាចារ្យវេជ្ចបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភព និងរោគស្ត្រី បានបញ្ជាក់ថាវាមិនមែនការពិតនោះទេ ដែលថាបញ្ហារមាស់ស្បែកពោះ គឺដោយសារកូនដុះសក់ ឬមានសក់ច្រើនទើបក្លាយជាសង្វារ។

ទារកក្នុងផ្ទៃ គឺរស់នៅក្នុងស្បូនម្តាយ មានទឹកភ្លោះជុំវិញ និងមានស្រទាប់ស្រោមទឹកភ្លោះ២ជាន់ ទុកការពារមិនអោយមានការប៉ះទង្គិចផ្សេងៗ ហើយមិនជាប់នឹងស្បែកពោះម្តាយផ្ទាល់ទេ។

មូលហេតុអ្វីពិតបណ្តាលអោយម្តាយរមាស់ស្បែកពោះ ដោយសារស្បែកពោះម្តាយរីកធំពេលមានផ្ទៃពោះ ហើយអ្នកម្តាយមួយចំនួនមានស្បែកស្ងួតខ្លាំង មិនអាចរីកបានល្អទើបបណ្តាលអោយបែកកើតទៅជាសង្វារ ដែលធ្វើអោយគាត់រមាស់នៅលើស្បែកពោះ។ សង្កេតមើល៣ ចំណុចដែលបញ្ជាក់ និងការដែលអាចព្យាបាលរបស់អ្នកជំនាញណែនាំខាងក្រោម៖

១. មូលហេតុនៃការ សង្វារកំឡុងពេលមានផ្ទះពោះ

  • ដោយសារការរីកនៃស្បែកពេលមានផ្ទៃពោះ៩០%
  • ការពេញវយ័ (មានការកើននៃអ័រម៉ូន)
  • អ្នកដែលគីឡូឡើងខ្លាំង
  • អ្នកដែលប្រើឡេលាបខ្លួនធ្វើអោយស្បែកសដែលមានសារធាតុគ័ទីកូអុីត (corticoid or steroid) ធ្វើឲ្យបាត់បង់ស្រទាប់កូឡាជែនក្រោមស្បែក
  • អ្នកដែលមានជំងឺស្ត្រេសជាប្រចាំ(stress) ធ្វើឲ្យរាងកាយផលិតគ័ទីសូន (cortisone) ដែលកាត់បន្ថយភាពយឺតរបស់ស្បែក
  • ប្រវត្តិគ្រួសារមានកេីតសង្វារ
  • អ្នកដែលមានជំងឺជេណេទិកពីកំណេីត(genetics disorder)។ល។

២.មធ្យោបាយបង្ការ និងដំណោះស្រាយកុំឲ្យកើតសង្វារ

  • រក្សាទំងន់ខ្លួនដែលមានសុខភាពល្អ

  • ផឹកទឹកអោយបានច្រេីន

  • ញាំបន្លែនិងផ្លែឈេីស្រស់អោយបានច្រេីន(vitamin, mineral, Omega 3)

  • កាត់បន្ថយស្រេ្តស (stress)

  • ប្រេីប្រាស់គ្រីមឬប្រេងដេីម្បីបង្ការជាមុន

ប្រេងដូងឬប្រេងអូលីវ (ជាពិសេសលេីក្មេងស្រីដែលមិនទាន់ពេញវ័យ)

៣. ការព្យាបាលសង្វារ

  • មានការពិបាកចំណាយថវិការច្រេីននិងពិបាកជាសះស្បេីយ
  • ការប្រីឡេសុឺ (laser therapy)
  • ការវះកាត់យកសាច់ដែលយារ និងស្លាកស្នាមចេញ
  • ការលាបថ្នាំគ្រីមសម្រាប់កាត់បន្ថយ
  • ការលាបប្រេងធម្មជាតិ ប្រេងដូងឬ ប្រេងអូលីវ សម្រាប់កាត់បន្ថយ​៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី