កំហុសឆ្គងតូចៗ តែនាំបញ្ហាដល់សុខភាព បើម៉ាក់ៗធ្វេសប្រហែសពេលចម្អិនបបរគ្រប់គ្រឿងសម្រាប់កូន

  • 2021-09-06 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយពេលអ្នកម្តាយចាប់ផ្តើមផ្តាច់ដោះកូន ជម្រើសទី១ ដែលអ្នកម្តាយនឹកដល់គឺ ចំណីអាហារមានជីវជាតិ ទន់ៗស្រួលលេប ពិសេសគឺញាំំបបរដែលមានការផ្សំគ្រឿងបញ្ចូលគ្នា ឬហៅថាបបរគ្រប់គ្រឿង។ ដោយឡែកវិធីចម្អិនបបរគឺអាចមានខុសគ្នា ប៉ុន្តែគោលបំណងតែមួយគឺអ្នកម្តាយទាំងអស់ចង់ឱ្យកូនមានសុខភាពល្អ។ ខាងក្រោមនេះ ជាចំណុចគួរ ចៀសវាង ៣យ៉ាង ពេលចម្អិនបបរឱ្យកូនញ៉ាំ៖

១.បបរចម្អិនជាមួយបាយដែលកិន ឬត្រដុសខ្លាំងៗពេក នឹងបាត់បង់វីតាមីនបេ ១

វីតាមីនបេ ១ នឹងត្រូវបាត់បង់ប្រសិនបើអ្នកប្រើកម្លាំងកិន ឬត្រដុសខ្លាំងពេក។ មួយវិញទៀតពេលលាងអង្ករឱ្យស្អាតពេក ពេលយកមកចម្អិនបបរឱ្យកុមារ នោះអង្ករក៏នឹងលែងមានសារធាតុចិញ្ចឹមច្រើនដូចដើមដែរ។ ពេលកូនហូបវានឹងបណ្តាលឱ្យខ្វះវីតាមីនបេ ១។​

អ្នកគួរតែស្វែងរកអង្ករដែលមានកន្ទក់ ឬជាប្រភេទអង្ករដែលនៅពណ៌ក្រហមៗ សម្រាប់ចម្អិនឱ្យកូន។ ពេលលាងអង្ករគួរតែលាងអង្ករថ្នមៗ ដើម្បីសម្អាតភាពកខ្វក់ខាងក្រៅទៅបានហើយ កុំព្យាយាមដុសខ្លាំងពេក។

២.ការបំបែកស៊ុតឆៅចូលទៅក្នុងបបរ

មានរបៀបជាច្រើនដើម្បីចម្អិនបបរដែលមានជីវជាតិសម្រាប់ទារក អ្នកមិនគួរជ្រើសរើសការបំបែកស៊ុតឆៅចូលទៅក្នុងបបររបស់កូនទេ។ សម្រាប់កុមារចាប់ពីអាយុ ៦ ខែដល់ ១២ ខែស៊ុតស្ថិតនៅក្នុងបញ្ជីអាហារសម្រាប់អ្នកបំបៅដោះកូន ដូច្នេះម្តាយជាច្រើននៅតែចម្អិនបបរស៊ុតសម្រាប់ទារក។ ទោះយ៉ាងណាក៏ដោយ ម្តាយខ្លះមានទម្លាប់ថាពេលបបរត្រូវបានចម្អិនបន្ទាប់មកបំបែកស៊ុតឆៅចូលហើយកូរឱ្យសព្វចំអិនរហូតទាល់តែពងមាន់ ឬពងទាក្រាស់ បន្ទាប់មកបិទចង្ក្រានហើយឱ្យកូនញ៉ាំ។

នេះគឺជាវិធីដ៏គ្រោះថ្នាក់បំផុតក្នុងការចម្អិនបបរ ព្រោះតាមពិតនៅពេលកំដៅនៅសីតុណ្ហភាពខ្ពស់ស៊ុតនឹងចម្អិនលឿន ហើយបាក់តេរីពីស៊ុតមិនត្រូវបានបំផ្លាញឡើយ។ ការទទួលទានបបរស៊ុតបែបនេះអាចបណ្តាលឱ្យកុមារពុល ឈឺពោះ រាគ។​ ដូច្នេះវិធីល្អបំផុត ក្នុងការចម្អិនបបរដែលមានជីវជាតិពីស៊ុតគឺត្រូវបំបែកស៊ុតដែលលាយជាមួយបបរគ្រប់គ្រឿង ឬបបរម្សៅ បន្ទាប់មកដាក់លើចង្ក្រានដើម្បីកូរយឺត ៗ ទុកប្រហែល ៥-១០ នាទីរហូតទាល់តែបបរស៊ុតឆ្អិនពេញលេញ។

៣.បន្ថែមគ្រឿងទេសជាច្រើនក្នុងឆ្នាំងចម្អិនបបរប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោមរបស់កុមារ

ពេលចម្អិនបបរប្រសិនបើអ្នកនិយមថែមថយគ្រឿង ដើម្បីមានជាតិខ្លាំងពេក ឬរសជាតិប្រៃច្រើន នោះនឹងធ្វើឲ្យប៉ះពាល់លើតម្រងនោមរបស់កុមារ។ ថ្វីបើការបន្ថែមគ្រឿងទេសទៅបបរគឺជាវិធីចម្អិនបបរដើម្បីជួយឱ្យកុមារញ៉ាំកាន់តែឆ្ងាញ់ក៏ដូចជាជំរុញរសជាតិកាន់តែច្រើនក៏ដោយ ប៉ន្តែវាបណ្តាលឱ្យមានផលវិបាកគ្រោះថ្នាក់ ជាពិសេសនឹងប៉ះពាល់ដល់តម្រងនោម ឬអាយុជីវិតរបស់កុមារតាំងពីតូចទៅ។ ក្មេងអាយុក្រោម ១ ឆ្នាំតម្រងនោមរបស់កុមារនៅតែខ្សោយ ដូច្នេះពួកគេមិនអាចទប់ទល់នឹងបរិមាណអំបិលធម្មតានៅក្នុងខ្លួនបានទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី