សញ្ញា ៥ យ៉ាងបញ្ជាក់ថាកូនរបស់អ្នកឆ្លាតស្រាប់តាំងពីក្មេង កុំស្តីបន្ទោសអី បើគេមានខុសឆ្គង
- 2021-09-10 18:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៥ យ៉ាងបញ្ជាក់ថាកូនរបស់អ្នកឆ្លាតស្រាប់តាំងពីក្មេង កុំស្តីបន្ទោសអី បើគេមានខុសឆ្គង
ក្មេងតូចៗមានសកម្មភាពជាច្រើនដែលធ្វើឱ្យឪពុកម្តាយឆាប់ខឹងបានយ៉ាងងាយ ដោយមនុស្សចាស់យល់ថា ជាទម្លាប់អាក្រក់របស់កូនៗទៅវិញ ដូចជាសកម្មភាពរពឹស និងការឆ្ងល់របស់គាត់។ ប៉ុន្តែឪពុកម្តាយខ្លួនឯងមិនដឹងថាទម្លាប់ និងសញ្ញាទាំងនេះបានបង្ហាញថា កូនពួកគេកំពុងអភិវឌ្ឍការលូតលាស់ខួរក្បាលល្អ និងឆ្លាតវៃនោះទេ។
១.ចូលចិត្តឆ្ងល់ ឬសួរច្រើន
ក្មេងៗមិនដឹងអ្វីអំពីពិភពលោកខាងក្រៅទេ ដូច្នេះពួកគេតែងតែមានអារម្មណ៍ចង់ដឹង ចង់ឃើញអំពីអ្វីគ្រប់យ៉ាង ហើយចូលចិត្តសួរសំនួរដដែលៗ ធ្វើឱ្យឪពុកម្តាយឆ្លើយតបនឹងពួកគេបាន ឬពេលខ្លះមិនបាន ហើយខឹងកូន និងធុញទ្រាន់ក៏មាន។ អ្នកខ្លះបានព្យាយាមបញ្ឈប់សកម្មភាពរបស់កូនទាំងនេះ ដោយជំនួសនូវការហុចទូរស័ព្ទ ឬរបស់លេងអ្វីផ្សេងៗយកមកបន្លំកូនដោយខ្ជិលឆ្លើយទៅវិញក៏មាន។ សូមចាំថា សំណួររបស់កុមារឆ្លាតវៃ គឺច្បាស់ៗ និងដដែលមិនមែនជាការរំខាននោះទេ។ ឪពុកម្តាយត្រូវចំណាំថាវាជារឿងល្អមិនមែនរឿងគួរខឹង ព្រោះក្មេងគ្រាន់តែចង់រៀនអំពីពិភពលោកដែលនៅជុំវិញពួកគេប៉ុណ្ណោះ។
២.លើកដៃដាក់បៀមនៅក្នុងមាត់របស់គាត់
នៅពេលទារកមានអាយុប្រហែល ៤ ខែ ស្ថិតនៅក្នុងដំណាក់កាលនៃការលូតលាស់ខួរក្បាលខ្លាំង។ ដំណាក់កាលនេះកុមារនឹងចូលចិត្តលើកដៃ យកដៃមកបៀមក្នុងមាត់របស់ពួកគេជានិច្ច។ ការបង្ហាញជារឿយៗ គឺបឺតម្រាមដៃ ដាក់អ្វីៗទាំងអស់នៅក្នុងមាត់របស់ពួកគេ ដោយសារតែការបញ្ជាររបស់ខួរក្បាល។ បើសកម្មភាពដំបូងរបស់គេបែបនេះ ឪពុកម្តាយគួរតែរៀបចំវត្ថុទន់ កាត់ក្រចក និងលាងដៃឲ្យបានស្អាតញឹកញាប់។
៣.ចូលចិត្តកាន់ម្ហូបដោយដៃជាងស្លាបព្រាប
កុមារចូលចិត្តប្រើដៃរបស់ពួកគេចាប់អាហារ ហើយយកវាមកដាក់មាត់របស់ពួកគេ។ នេះគឺជាបង្ហាញពីការបណ្តុះបណ្តាលជំនាញសម្របសម្រួលភ្នែក និងភ្នែក ឬដៃនិងដៃ។ ក្នុងអំឡុងពេលនេះបង្ហាញពីការយល់ដឹងរបស់ក្មេងអំពីវត្ថុនៅជុំវិញ នឹងមានភាពប្រសើរឡើងជាលំដាប់។ ឪពុកម្តាយគួរលាងដៃឱ្យកូនតូចរបស់ពួកគេជាញឹកញាប់មុនពេលញ៉ាំអាហារ ហើយអនុញ្ញាតឱ្យពួកគេរៀនគ្រប់គ្រងអាហារដោយខ្លួនឯង។
៤.ចូលចិត្តទាញសក់
វាមិនមែនជាសញ្ញាអាក្រក់ទេ ដែលក្មេងចូលចិត្តចាប់សក់អ្នកដទៃទាញ ឬបោច! ព្រោះខួរក្បាលរបស់ក្មេងកំពុងឆ្លើយតបទៅនឹងអ្វីថ្មីៗនិងប្លែក ដែលទាក់ទាញអារម្មណ៍របស់ពួកគេឲ្យឆ្ងល់ និងចង់ប៉ះវា។ ក្មេងៗអាចនឹងចាប់ទាញសក់របស់ពួកគេ ឬនរណាម្នាក់ដែលពរគេបង្ហាញថាពួកគេចង់នៅជិត និងស្រឡាញ់អ្នកប៉ុណ្ណោះ កុំខឹងគេអី ហើយវាក៏គ្មានអ្វីអាក្រក់ដែរ។
៥.ចូលចិត្តនិយាយជាមួយខ្លួនឯង
វាមិនមែនជារឿងចម្លែកទេដែលក្មេងៗនិយាយជាមួយខ្លួនឯង។ វាបង្ហាញថាខួរក្បាលគាត់ដំណើរការបានល្អ កុមារអាចដើរតួផ្សេងគ្នាហើយស្រមៃមើលឈុតឆាកផ្សេងៗដោយខ្លួនឯង សួរឆ្លើយបានដោយខ្លួនឯង។ នៅដំណាក់កាលនេះឪពុកម្តាយគួររៀបចំប្រដាប់ប្រដាក្មេងលេងមួយចំនួនសម្រាប់កូន ៗ របស់ពួកគេដើម្បីអនុវត្តសមត្ថភាពរបស់ពួកគេបង្កើនការគិត និងជំរុញការអភិវឌ្ឍខួរក្បាលពួកគាត់បន្ថែមឲ្យកាន់តែប្រសើរ។ សូមគិតថាវាមិនមែនជាការរំខាននោះទេ តែជាភាពឆ្លាតវៃរបស់កុមារ៕