ប្រពន្ធ​ខ្លាំង​គ្មាន​ថ្ងៃ​ចង់​ចាញ់​ឈ្នះ​ជាមួយ​ជន​ទី​៣​ទេ មាន​តែ​ធ្វើ​រឿង​ទាំង​នេះ​វិញ

  • 2021-10-09 05:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​ក្ដាប់​ភស្តុតាង​ថា​ប្ដី​របស់​ខ្លួន​ក្បត់​ហើយ​នោះ អ្វី​គ្រប់​យ៉ាង​ក៏​ជា​គាំទ្រ​អ្នក ដូច​នេះ​ហើយ នៅ​ពេល​ប្ដី​មាន​ស្រី​ខាង​ក្រៅ អ្នក​មិន​គួរ​វាយ​ប្រហារ​ជន​ទី​៣​នេះ​ឡើយ ដោយ​គួរ​ធ្វើ​រឿង​ទាំង​នេះ​វិញ ទើប​គេ​ថា​ឆ្លាត។

១. ស្វែង​យល់​ពី​ជន​ទី​៣

នេះ​គឺ​ជា​អ្វី​ដែល​នារី​ឆ្លាត​វៃ​នឹង​ធ្វើ​នៅ​ពេល​​ដឹង​ថា​ប្ដី​ខ្លួន​មាន​ស្រី​ខាង​ក្រៅ​មុន​​គេ​នោះ ស្វែង​យល់​ពី​នារី​នោះ។ ទោះ​បី​ជា​នៅ​ពេល​ដឹង​កាន់​តែ​ច្បាស់​ អ្នក​កាន់​តែ​ឈឺ​ចិត្ត​ក៏​ដោយ តែ​នៅ​ពេល​ដឹង​ច្បាស់​ពី​សត្រូវ នោះ​អត្រា​ដែល​អ្នក​ឈ្នះ​គេ​គឺ​ខ្ពស់​ខ្លាំង​ណាស់។ ដូច​ពាក្យ​គេ​ថា នៅ​ពេល​ដឹង​ថា​ខ្មាំង​ខ្លាំង​ ឬ​ខ្សោយ គឺ​អ្នក​ឈ្នះ​បាន​៥០​%​ទៅ​ហើយ។

២. រក​ភស្តុតាង​ប្ដីមាន​ស្រី​ឲ្យ​ឃើញ

មិន​ថា​នៅ​ក្នុង​សង្គម ឬ​នៅ​លើ​តុលាការ​ ប្រសិន​បើ​អ្នក​ចង់​ឈ្នះ​មនុស្ស​ប្រុស​ដែល​ក្បត់​អ្នក​ ទៅ​រក​ស្រី​ខាង​ក្រៅ​នោះ គឺ​អ្នក​ត្រូវ​តែ​រក​ភស្តុតាង​ឲ្យ​ឃើញ៊។ ព្រោះ​បើ​គ្រាន់​តែ​ដឹង​ថា​គេ​មាន​ស្រី​ តែ​និយាយ​តែ​មាត់​នោះ គ្មាន​អ្នក​ណា​ជឿ​ឡើយ។ ព្រោះ​ប្រសិន​បើ ឡើង​តុលារ​ចែក​ទ្រព្យ​សម្បត្តិ ក៏​អ្នក​ត្រូវ​មាន​ភស្តុតាង​​​ដែរ ទើប​ចៅក្រម​សម្រេច​ឲ្យ​អ្នក​ឈ្នះ។ ហើយ​នៅ​ក្នុង​សង្គម ញាតិ​មិត្ត​ជិត​ខាង ក៏​គាំទ្រ​អ្នក​ដូច​គ្នា​ដែរ ប្រសិន​បើ​អ្នក​អាច​បង្ហាញ​ឲ្យុ​ឃើញ​ថា គេ​ក្បត់​អ្នក​ទៅ​មាន​អ្នក​ថ្មី។

៣. ពិនិត្យ​លុយកាក់ រឹត​បណ្ដឹង​ចាយ​វាយ

មាន​ការពិត​មួយ​ដែល​អ្នក​ទាំង​អស់​អាច​ដឹង​ហើយ​នោះ​គឺ មនុស្ស​ប្រុស​កាន់​តែ​មាន​លុយ កាន់​តែ​ងាយ​មាន​ស្រី​ខាង​ក្រៅ។ ព្រោះ​បើ​គ្មាន​លុយ​ក្នុង​ដៃ មុខ​គេ​មិន​​មើល​ផង រក​អី​ទៅ​មាន​ស្រី​ខាង​ក្រៅ។ ដូច​នេះ​ហើយ មនុស្ស​ស្រី​នៅ​ពេល​ដឹង​ថា​ប្ដី​មាន​ស្រី​ខាង​ក្រៅ គឺ​ត្រូវ​តែ​ត្រួត​ពិនិត្យ​ថ្លៃ​ចាយ​វាយ​ភ្លាម។ កុំ​ឲ្យ​​ប្ដី​ចាយ​វាយ​តាម​សប្បាយ​ឲ្យ​សោះ។ គណនី​ធនាគារ​​អ្នក​ត្រួវ​តែ​កំណត់​ ដោយ​មួយ​ថ្ងៃ​បាន​ចាយ​តែ​ប៉ុណ្ណា​បាន​ហើយ។ កុំ​ទុក​ដល់​ពេល​គេ​ចាយ​លុយ​អស់​ហើយ បែក​គ្នា​ឲ្យ​សោះ ព្រោះ​ដល់​ពេល​នោះ ក៏​អ្នក​គ្មាន​អ្វី​នៅ​ជាប់​ខ្លួន​ដែរ។

៤. រក​ផ្លូវ​ដក​ថយ​ឲ្យ​ហើយ

នៅ​ពេល​អ្នក​រៀបការ ប្រៀប​ដូច​ការ​លេង​ល្បែង​មួយ​ដៃ​ដ៏​ធំ​ដែរ គឺ​មួយ​ចាន​ទឹក​មួយ​ចាន​គោក យើង​មិន​ទាន់​ដឹង​ថា​​ឡើយ​ថា អ្នក​ណា​សំណាង​ឲ្យ​ពិត​ប្រាកដ។ ដូច​នេះ​ហើយ​ ទោះ​បី​ជា​ស្រលាញ់​យ៉ាង​ណា​ក៏​ត្រូវរក​ផ្លូវ​ថយ​សម្រាប់​ខ្លួន​ឯង​ខ្លះ​ផង កុំ​លះបង់​ទាំង​អស់​ពេក ប្រយ័ត្ន​ថ្ងៃ​ណា​មួយ​គេ​ដើរ​ចេញ​ហើយ អ្នក​នៅ​សល់​តែ​សម្បក​ខ្លួន៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី