សញ្ញាសាមញ្ញៗ គួរចាប់អារម្មណ៍បង្ហាញថាទារកពិតជាស្រឡាញ់ម្តាយខ្លាំង

  • 2021-10-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារកទើបនឹងកើតមិនអាចនិយាយបានក៏ពិតមែន ប៉ុន្តែពួកគេក៏ដឹងពីរបៀបបង្ហាញអារម្មណ៍របស់ពួកគេចំពោះម្តាយតាមរយៈសញ្ញាសាមញ្ញតូចតាចទាំងនេះផងដែរ។

១.កូនសម្លឹងមើលទៅភ្នែកម្តាយដោយយកចិត្តទុកដាក់

មុខរបស់ម្តាយគឺជាអ្វីដែលទារកងាយចងចាំ និងចូលចិត្ត។ ទារកទើបនឹងកើតនឹងបង្ហាញការស្រឡាញ់ចំពោះអ្នក ដែលតែងស្រលាញ់ថ្នាក់ថ្នម និងយកចិត្តទុកដាក់ចំពោះពួកគេ។ ប្រសិនបើអ្នកឃើញកូនតែងសម្លឹងមើលអ្នកដោយយកចិត្តទុកដាក់ នោះមានន័យថាគេកំពុងបង្ហាញក្តីស្រឡាញ់របស់គេមកកាន់អ្នក។

២.ពេលប្រលែងលេងជាមួយ ហាមាត់ ឬតាមខាំម៉ាក់

កុំគិតថាក្មេងខូច ដោយសារសកម្មភាពទាំងនេះ។ ការពិតការហារមាត់ ឬខាំម្តាយ គឺជាវិធីមួយសម្រាប់កូនៗ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះម្តាយរបស់ពួកគេ។ ដោយសារតែកុមារតែងតែត្រូវម្តាយរបស់គេថើប មុខមាត់ ឬកន្លែងផ្សេងៗ ដោយកុមារគិតថាការខាំម្តាយ នឹងធ្វើឱ្យម្តាយសប្បាយចិត្ត។ ទោះបីជាពេលខ្លះមានការឈឺចាប់ក៏ដោយ ក៏អ្នក និងកូននឹងសើចសប្បាយដែរ។

៣.ទារកស្គាល់ក្លិនម្តាយ

ប្រសិនបើកុមារអាចជ្រើសរើសក្លិនទឹកក្រអូបនៅលើអាវ និងអាវម្តាយនោះ កុមារនឹងជ្រើសរើសអាវម្តាយ។ ព្រោះទារកទើបនឹងកើតចាប់ពីអាយុ ១សប្តាហ៍ដល់ ១ខែ អាចស្គាល់ក្លិននៃរាងកាយម្តាយ។ ដូច្នេះទារកជារឿយៗបែរក្បាលរបស់ពួកគេទៅរកម្តាយ តាមរយៈក្លិន ឬចំហាយទឹកដោះដែលគេតែងចង់ចាំបានល្អ។

៤.ការទាញសក់ម្តាយ

នេះគឺជាទង្វើមួយទៀត ដែលបញ្ជាក់ការស្រឡាញ់របស់កុមារ។ ថ្វីត្បិតតែមិនទាន់ដឹងអ្វីច្រើនក៏ដោយ ក៏ក្មេងៗបង្ហាញការស្រឡាញ់តាមការបោចសក់ម្តាយលេង ហើយសើចនោះជាពេលដែលទារកបង្ហាញថា គាត់ពិតជាចូលចិត្តសក់ម៉ាក់ និងស្រលាញ់ម៉ាក់ជាខ្លាំង ដែរ។

៥.ក្មេងញញឹមជាមួយម្តាយ

ជាធម្មតាវាចំណាយពេលពី ៤ ទៅ ៦ សប្តាហ៍ដើម្បីឱ្យទារកចាប់ផ្តើមសើច ឬញញឹម។ ពេលដែលកូនរបស់អ្នកញញឹម ឬសើចដាក់អ្នកជាលើកដំបូង នឹងក្លាយជាពេលវេលាដ៏អស្ចារ្យ និងជាវិធីដែលកូនរបស់អ្នកប្រាប់អ្នកថា "ខ្ញុំស្រឡាញ់អ្នកម៉ាក់" ។

៦.ក្មេងបញ្ចេញសម្លេងដូចនិយាយជាមួយម្តាយ

ខ្មែរយើងនិយមហៅថា កែកឺៗ! នៅពេលដែលកូនចេះបញ្ចេញសម្លេង ឬនិយាយពាក្យដំបូងរបស់ពួកគេទោះបីជាវាគ្រាន់តែជាពាក្យថា អាអឹកអឺ ឬស្រែក ឲ្យមានជាសម្លេង ដែលមិនមានពាក្យច្បាស់ក៏ដោយ ម៉ាក់នឹងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ ជាសញ្ញាបង្ហាញថាពួកគេទុកចិត្តម្តាយរបស់ពួកគេខ្លាំងណាស់។ នៅពេលស្តាប់កុមារ និយាយសូមឆ្លើយតបវិញ នៅពាក្យពិរោះដោយស្នាមញញឹម ព្រោះក្មេងកំពុងអភិវឌ្ឍន៍ខួរក្បាល និងការគិតនិងបញ្ញាភាសា។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី