សញ្ញាព្រមាន ៥ នៃបញ្ហាផ្លូវចិត្តប៉ះពាល់ខ្លាំងចំពោះស្ត្រីមានផ្ទៃពោះកុំមើលរំលង

  • 2021-10-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុងពេលមានផ្ទៃពោះ អ្នកគួរតែថែរក្សាសុខភាពរាងកាយ និងផ្លូវចិត្តអ្នកម្តាយឱ្យបានល្អជានិច្ច។ ប្រសិនបើមានការសង្ស័យ អ្នកត្រូវប្រញាប់ស្វែងរកដំបូន្មានពីវេជ្ជបណ្ឌិត ដើម្បីទទួលបានវិធីសាស្ត្រព្យាបាលប្រកបដោយសុវត្ថិភាព ដែលមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

១.អាកប្បកិរិយានៃការញ៉ាំមិនធម្មតា

នេះក៏ជាបញ្ហាផ្លូវចិត្តមួយក្នុងចំណោមបញ្ហាផ្លូវចិត្តទូទៅរបស់ម្តាយមានផ្ទៃពោះ គឺការញ៉ាំអាហារខុសធម្មតា។ ដូចជាការដែលញ៉ាំច្រើនពេក ឬញ៉ាំអ្វីទាំងអស់ខុសធម្មតាមិនប្រក្រតី។ ជាលទ្ធផលនៃសញ្ញាជំងឺផ្លូវចិត្ត និងរាងកាយ ដូច្នេះហើយ ឥរិយាបថនៃការញ៉ាំអាហារមិនដូចគ្នាទេ ហើយអាចប៉ះពាល់ដល់រាងកាយថែមទៀត។ អ្នកម៉ាក់គួរសម្រាក និងរកពេលវេលាចេញលំហែខាងក្រៅស្រូបយកខ្យល់អាកាសឲ្យបានច្រើនដើម្បីកាត់បន្ថយស្ត្រេសខ្លាំង ការធុញថប់ និងប្រញាប់ព្យាបាលបើនៅតែមិនបាត់។

២. ជំងឺថប់បារម្ភ

ជំងឺថប់បារម្ភចំពោះស្ត្រីមានផ្ទៃពោះ មានច្រើនជាងមនុស្សធម្មតា ក្នុងអំឡុងពេលមានផ្ទៃពោះ។ វាបង្ហាញថាឥរិយាបទ obsessive-compulsive នៃការគិត និងសកម្មភាពដែលបន្តនិយាយដដែលៗលើប្រធានបទដដែលៗ ដូចជាដើរមើល ដើរសង្កេតអ្វីមួយគ្រប់ពេល និងដក់វាជាប្រចាំ។ ដូចជាការបារម្ភខ្លាចទីកន្លែងងងឺត ឬថាតើនឹងមានមនុស្សឬអត់? ការហៅទូរស័ព្ទទៅនរណាម្នាក់ឥតឈប់ឈរ ដោយសារតែការព្រួយបារម្ភច្រើន សូម្បីរឿងតូចតាច។ វាត្រូវបានគេចាត់ទុកថាជាជំងឺវង្វេងស្មារតីដែលបណ្ដាលមកពីការថប់បារម្ភខ្លាំងពេក។

៣. ជំងឺធ្លាក់ទឹកចិត្ត

ម្តាយអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន ងាយប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត។ ពួកគេនឹងមានអារម្មណ៍មិនប្រក្រតី មានអារម្មណ៍តានតឹង សោកសៅ និងមានការព្រួយបារម្ភច្រើនអំពីជីវិត ហើយពិបាកគេងមិនលក់ផងដែរ។ ដូច្នេះម្តាយដែលមានផ្ទៃពោះ និងម្តាយក្រោយពេលសម្រាលកូនរួចអ្នកគួរតែថែរក្សាចិត្តខ្លួនឯងឲ្យបានល្អមិនគួរមានការព្រួយបារម្ភច្រើន និងពិបាកចិត្តច្រើនឡើយ។

៤. ជំងឺបាយប៉ូឡា

ពេលមានផ្ទៃពោះ ម្តាយនឹងមានអារម្មណ៍ប្រែប្រួលផ្លូវចិត្ត ហើយជារឿយៗរំខានដល់ជីវិតប្រចាំថ្ងៃ។ ជាលទ្ធផល ម្តាយខ្លះប្រហែលជាមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបានល្អគ្រប់គ្រាន់នោះទេ។ មានលក្ខណ:សម្គាល់ជំងឺនេះជាមួយនឹអារម្មណ៍ប្រែប្រួលជាច្រើនដូចជា៖ ការនិយាយ ការប្រតិកម្មយ៉ាងឆាប់រហ័ស ការគេងមិនលក់ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរវាងរឿងរីករាយ និងការសោកស្តាយ បាត់បង់ចំណង់អាហារ ដែលត្រូវបានគេចាត់ទុកជារោគសញ្ញាដំបូងរបស់អ្នកដែលកើតជំងឺបាយប៉ូឡា។ វាត្រូវបានណែនាំឱ្យអ្នកស្វែងរកការព្យាបាលភ្លាមៗជាការប្រសើរចំពោះសុខភាពរបស់អ្នក។

៥. ជំងឺភ័យស្លន់ស្លោ ជំងឺ Panic

គឺជាជំងឺមួយក្នុងចំណោមជំងឺដែលបណ្តាលមកពីការថប់បារម្ភខ្ពស់។ ប៉ុន្តែត្រូវបានអមដោយការភ័យស្លន់ស្លោគ្រប់ពេលវេលា កើតចេញពីភាពតានតឹង និងការថប់បារម្ភខ្ពស់។ ពេលដែលវាលាយឡំគ្នា វានឹងក្លាយទៅជាការភ័យស្លន់ស្លោ ឬការភ័យខ្លាចចំពោះអ្វីៗទាំងអស់នៅជុំវិញអ្នក និងបង្កជាហេតុការណ៍នៅក្នុងអារម្មណ៍ហើយលេចចេញរូបរាងឡើង។ រោគសញ្ញារួមមានឧស្សាហ៍ភ្ញាក់ពីដំណេកញឹកញាប់ពេលយប់ បេះដូងលោតញាប់ខុសប្រក្រតី ពិបាកដកដង្ហើម ដោយពេលភ័យញាប់ញ័រ និងវិលមុខជាខ្លាំង។ រោគសញ្ញាទាំងនេះជារឿយៗកើតឡើងចំពោះស្ត្រីមានផ្ទៃពោះផងដែរ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី