បន្លែ ផ្លែឈើ៥មុខ ផ្ទុកជាតិខូឡាជែនច្រើនមិនធម្មតា ជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លាពីខាងក្នុង
- 2022-04-30 16:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្លែ ផ្លែឈើ៥មុខ ផ្ទុកជាតិខូឡាជែនច្រើនមិនធម្មតា ជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លាពីខាងក្នុង
នៅពេលនិយាយពីខូឡាជែន មនុស្សគ្រប់គ្នាប្រាកដជាគិតទៅដល់សារធាតុដែលជួយដល់ស្បែកឲ្យភ្លឺថ្លា ស្អាត និងក្មេងជាងវ័យមិនខាន។ តាមពិតខូឡាជែនមិនមែនមានតែក្នុងថ្នាំដែលគេលក់តាមអនឡាញទេ នៅក្នុងផ្លែឈើ និងបន្លែក៏មានដែរ ព្រមទាំងងាយស្រួលទិញថែមទៀតផង។ ក្នុងនោះមានដូចជា៖
១. សណ្តែកខៀវ
ជាទូទៅ សណ្តែកខៀវផ្តល់វីតាមីនដល់រាងកាយ ចំនួន ៣៧% , Fiber ១៥ % និង ផូស្វាត ៨ % ។ កាន់តែសំខាន់នោះ វាជួយចិញ្ចឹមដល់កោសិកាស្បែក ព្រមទាំងសម្បូរដោយជីវជាតិខ្ពស់ក្នុងការទ្រទ្រង់រាងកាយ។
២. ម្ទេសហាវៃ
រវាងម្ទេសហាវែពណ៍ក្រហម លឿង និងបៃតង ទាំង៣នេះសុទ្ធតែមានគុណប្រយោជន៍ខុសគ្នា។ ចំពោះម្ទេសហាវៃពណ៍ក្រហម និងលឿងផ្ទុកវីតាមីន C ព្រមទាំង Beta caroteneច្រើនជាង ពណ៍បៃតង ។ ចំណែកម្ទេសហាវៃពណ៍បៃតងវិញ ផ្ទុកវីតាមីន A ក្នុងការជួយរក្សាស្បែកឲ្យរឹងមាំ ព្រមទាំងភ្នាសសរីរាង្គឲ្យរឹងមាំផងដែរ។
៣. ម្រះ
ថ្វីដ្បិតតែវាមានរសជាតិល្វីងក៏ពិតមែន តែម្រះសម្បូរដោយវីតាមីន C ច្រើនជាងបន្លែដទៃ។ ក្រៅពីនេះ វាក៏ផ្ទុកជាតិ Fiber និង Lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងក្រុម carotenoids ផងដែរ។ ម្រះក៏ជួយការពារការបំផ្លាញកោសិកាពីរ៉ាឌីកាល់សេរី ដែលបណ្តាលមកពីថាមពលមេតាបូលីសឹមក្នុងរាងកាយ ដែលវាជាមុខងារសំខាន់ក្នុងការក្សាជួយកែវភ្នែកឲ្យភ្លឺថ្លាល្អ។
៤. ផ្លែត្របែក
ផ្លែឈើមួយមុខនេះ សម្បូរដោយវីតាមីន C ច្រើនជាង៦ដងនៅក្នុងផ្លែក្រូច និង១៨ដង ច្រើនជាងនៅក្នុងផ្លែម្នាស់។ បន្ថែមពីនេះ វាត្រូវបានគេវិភាគឃើញថាមានបរិមាណជីវជាតិយ៉ាងច្រើនក្នុងផ្លែត្របែក ពិសេសពីសារធាតុប្រឆាំងអុកស៊ីតកម្មដ៏លើសលប់ច្រើនជាងផ្លែឈើផ្សេងៗ។ តែដើម្បីទទួលបានវីតាមីនពេញបរិបូរណ៍ពីផ្លែត្របែក អ្នកគួរពិសារទាំងសម្បកទើបល្អ។
៥. ផ្លែគូលែន
ផ្លែឈើរសជាតិផ្អែមមួយនេះ ក៏សម្បូរដោយវីតាមីន C រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ យ៉ាងណាក៏ដោយ ដោយសារផ្លែឈើនេះផ្ទុកជាតិស្ករច្រើន ដូច្នេះអ្នកមិនត្រូវទទួលទានច្រើនពេកទេក្នុងមួយថ្ងៃ។