ចង់បាន “Baby Skin” កុំភ្លេចសាកម៉ាសមុខយ៉ាអួប៉ុន្មានមុខនេះ
- 2022-05-04 20:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បាន “Baby Skin” កុំភ្លេចសាកម៉ាសមុខយ៉ាអួប៉ុន្មានមុខនេះ
គ្រឿងផ្សំងាយរក ហើយឃើញប្រសិទ្ធិភាពយ៉ាងរហ័សថែមទៀត
មូលហេតុដែលយ៉ាអួមានប្រយោជន៏ខ្លាំងដល់ស្បែក
រូបមន្តម៉ាសមុខ យ៉ាអួ
គ្រឿងផ្សំ៖ ដំឡូងបារាំង ១ មើម យ៉ាអួគ្មានជាតិផ្អែម ១ ប្រអប់ ទឹកឃ្មុំសុទ្ធ ៣ ស្លាបព្រាបាយ ។
របៀបធ្វើ & ប្រើប្រាស់៖ យកដំឡូងបារាំងមកចិតសម្បកអោយស្អាតដាក់ចម្ហុយ រួចកិនអោយម៉ត់ ទុកអោយត្រជាក់រួចយកមកលាយនឹង យ៉ាអួ និង ទឹកឃ្មុំដែលបានត្រៀមទុក។ បន្ទាប់ពីលាងសម្អាតស្បែករួច យកល្បាយនេះមកលាបលើមុខ និងក ទុកចោល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។
គ្រឿងផ្សំ៖ ការ៉ុត ១ មើម យ៉ាអួគ្មានជាតិផ្អែម ១ ប្រអប់ ។
របៀបធ្វើ & ប្រើប្រាស់៖ យកការ៉ុតមកចិតសម្បកអោយស្អាតរួចកិនអោយម៉ត់ រួចយកមកលាយនឹង យ៉ាអួ។ បន្ទាប់ពីលាងសម្អាតស្បែករួច យកល្បាយនេះមកលាបលើមុខ និងក ទុកចោល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។
គ្រឿងផ្សំ៖ យ៉ាអួគ្មានជាតិផ្អែម ៣ ស្លាបព្រាបាយ និង ម្ស៉ៅរមៀត ២ ស្លាបព្រាបាយ ។
របៀបធ្វើ & ប្រើប្រាស់៖ យកគ្រឿងផ្សំទាំងពីរមុខមកលាយបញ្ចូលគ្នាអោយសព្វល្អ។ បន្ទាប់ពីលាងសម្អាតស្បែករួច យកល្បាយនេះមកលាបលើមុខ និងក ទុកចោល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។