ស្ត្រីកំពុងពរពោះ គួរផឹកតែគុជជាប្រចាំថ្ងៃដែរឬទេ?
- 2022-05-12 21:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីកំពុងពរពោះ គួរផឹកតែគុជជាប្រចាំថ្ងៃដែរឬទេ?
អ្នកម្តាយសព្វថ្ងៃជាច្រើន និយមផឹកតែគុជខ្លាំងណាស់រហូតផឹកជាប្រចាំក៏មាន តែទន្ទឹមនឹងនេះ ក៏ពួកគាត់មានចម្ងល់ថា តើភេសជ្ជៈប្រភេទនេះ អាចប៉ះពាល់សុខភាពឬទេ? នៅថ្ងៃនេះ កញ្ញា នឹងស្រាយចម្ងល់ពាក់ព័ន្ធនឹងបញ្ហានេះ។
ជាទូទៅ តែគុជផ្ទុកនូវបរិមាណស្ករយ៉ាងច្រើន រួមទាំងតែដ៏មានឱជារសនិងក្លិនឈ្ងុយឆ្ងាញ់។ ទាំងនេះ គ្មាននរណាអាចទ្រាំបាននូវក្លិននិងរសជាតិនេះបានទេ រួមទាំងស្រ្តីមានផ្ទៃពោះ ក៏ពិបាកទប់ចិត្តមិនឲ្យផឹករាល់ថ្ងៃដែរ។ យ៉ាងណាក្តី តាមការស្រាវជ្រាវបង្ហាញថា ស្រ្តីមានផ្ទៃពោះអាចផឹកប្រភេទភេសជ្ជៈនេះបាន តែគួរផឹកក្នុងកម្រិតបរិមាណមានកំណត់ ព្រោះបើផឹកច្រើនពេកនឹងបណ្តាលឲ្យមានហានិភ័យ។
គុណវិបត្តិនៃការផឹកតែគុជសម្រាប់ស្រ្តិមានផ្ទៃពោះ
១. ធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់យឺត
ដោយសារតែសារធាតុកាហ្វេអ៊ីនក្នុងតែគុជអាចជះឥទ្ធិពលដល់ដំណើរការលូតលាស់របស់ទារកក្នុងផ្ទៃ ព្រមទាំងរារាំងការអភិវឌ្ឍន៍លើផ្នែកជាច្រើនផងដែរ។
២. ធ្វើឲ្យផលវិបាកដល់ម្តាយ ដោយសារតែជាតិស្ករខ្ពស់
ក្នុងតែគុជផ្ទុកនូវបរិមាណជាតិស្ករខ្ពស់ខ្លាំងណាស់ ដែលបរិមាណស្ករទាំងនេះគឺជាកត្តាដែលនាំឲ្យមានផលវិបាក។ ដូច្នេះហើយ គ្រឿងផ្សំក្នុងតែគុជ គួរតែត្រូវបានកំណត់ក្នុងបរិមាណសមរម្យសម្រាប់ស្រ្តីមានផ្ទៃពោះ។ ឬមិនអ៊ីចឹងទេ អំឡុងមានផ្ទៃពោះ អ្នកម្តាយគួរផ្អាកផឹកតែគុជសិនក៏ល្អដែរ។