មូលហេតុអ្វីបានជាងមកដល់ពេលនេះអ្នកនៅតែមិនអាចសន្សំលុយបាន?
- 2022-06-04 21:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុអ្វីបានជាងមកដល់ពេលនេះអ្នកនៅតែមិនអាចសន្សំលុយបាន?
អ្នកចេញធ្វើការបានយូរដែរហើយ តែមិនទាន់សល់លុយជាដុំកំភួននឹងគេមែនទេ សូមជ្រើសយកកាបូបមួយដើម្បីដឹងពីមូលហេតុថាហេតុអ្វីអ្នកមិនអាចសន្សំលុយបាន។
១. អ្នកជាមនុស្សឆ្លាតវៃ ឆាប់រហ័ស។ អ្នកតែងតែចង់រកលុយឲ្យបានច្រើន ដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនមានភាពទូលាយ និងមានគុណភាពបំផុត។ អ្នកជាមនុស្សដែលចូលចិត្តរបស់ប្រេនៗផងដែរ ដូចនេះ អ្នកមិនឲ្យកន្លងហួសឡើយរាល់ពេលមានការបញ្ចុះតម្លៃម្ដងៗ។ អាស្រ័យហេតុនេះហើយ ទោះបីជារកបានចំណូលច្រើនក៏ដោយ តែអ្នកមិនសល់លុយច្រើនទេ។ បើអ្នកចង់សល់លុយ អ្នកត្រូវមានគម្រោងចាយលុយឲ្យបានសមរម្យជាងនេះ។
២. អ្នកជាមនុស្សដែលមានចិត្តទូលាយ អ្នកមិនរវីរវល់នឹងការមានគម្រោងសម្រាប់ជីវិតខ្លួនឯងនោះទេ។ នៅពេលដែលមានចិត្តស្រលាញ់អ្វីមួយហើយ គឺអ្នកនឹងទិញវាឲ្យបានដោយអ្នកមិនខ្វល់ពីតម្លៃឡើយ។ នេះគឺជាមូលហេតុដែលទោះបីជាអ្នករកលុយបានមិនតិចក៏ដោយ តែក៏សល់ដូចគ្នា។ ហើយបើអ្នកមិនកែប្រែការចាយវាយបែបនេះចេញទេ អ្នកនឹងគ្មានថ្ងៃសន្សំបានលុយឡើយ។
៣. និយាយឲ្យត្រង់ទៅ អ្នកគឺជាមនុស្សដែលគ្មានគម្រោងសម្រាប់ថ្ងៃអនាគត។ ទោះបីជាប្រាក់ខែរបស់ អ្នកខ្ពស់ជាង បើធៀបនឹងទូទៅក៏ដោយ តែអ្នកមិនសន្សំបានប៉ុន្មានឡើយ។ មូលហេតុគឺមកពី អ្នកផ្ដោតលើក្ដីសុខនាពេលបច្ចុប្បន្នច្រើនជាងនៅពេលអនាគត ហើយក៏មិនសូវពូកែគ្រប់គ្រងហិរញ្ញវត្ថុដូចគ្នា។ រាល់ពេលមានលុយនៅក្នុងដៃគឺអ្នកចាយសិន ដោយមិនគិតនៅពេលក្រោយឡើយ។
៤. អ្នករកលុយបានល្មមសមគួរ ហើយពេលខ្លះគឺច្រើនទៀតផង តែអ្នកចូលចិត្តសប្បាយខ្លាំងពេក។ អ្នកចូលចិត្តរស់នៅដោយបែបស៊ីវិល័យ ហើយ enjoy ជីវិតមួយនេះ។ ហេតុនេះហើយ មានលុយប៉ុណ្ណាគឺអ្នកចាយអស់ប៉ុណ្ណឹង។ ដល់ពេលទាល់លុយ គឺអ្នកសុខចិត្តរត់ទៅខ្ចីលុយមុខក្រោយ ម្លេះហើយអ្នកមិនដែលមានចំណែកលុយសន្សំនៅក្នុងខ្លួននោះទេ៕